បរទេស៖ ក្រសួងកិច្ចការងារការបរទេស នៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការប្រកាសបញ្ជាក់ថា មកដល់ពេលនេះទំនាក់ទំនង ការទូត ជាមួយនឹងប្រទេសស៊ីរី បានធ្លាក់ចូលក្នុងស្ថានភាពមួយ ធ្ងន់ធ្ងរ រួចទៅហើយ។
ក្រសួងក៏បានបញ្ជាក់ដែរថា នេះជាលទ្ធផលដែលបានមកពី ការសម្រេចចិត្ត របស់រដ្ឋាភិបាលទីក្រុងដាម៉ាស ក្នុងការទទួលស្គាល់រដ្ឋ Donetsk និង Lugansk ប៉ុន្មានថ្ងៃកន្លងមកនេះ។
សេចក្តីថ្លែងការណ៍ ដែលត្រូវបានចេញផ្សាយ នៅលើវេបសាយ បានបន្តទៀតថា៖ អ៊ុយក្រែនប្រកាសថ្កោលទោស យ៉ាងខ្លាំងក្លា ចំពោះការសម្រេច ចិត្តរបស់ស៊ីរី និងត្រូវបានអ៊ុយក្រែន រាប់បញ្ចូលថាជាប្រទេស ដែលមិនគួរឲ្យរាប់អានឬ Unfriendly act against Ukraine ទៀតផងនិងបញ្ជាក់ថា គឺជាសកម្មភាពរំលោភ លើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
