ព័ត៌មានអន្តរជាតិ

រុស្សីទាមទារ ឲ្យមានការទូទាត់ ជាលុយរូបល សម្រាប់ទំនិញនាំចេញ ផ្សេងទៀតរបស់ខ្លួន

បរទេស ៖ រដ្ឋាភិបាល នៃទីក្រុងមូស្គូ កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការប្រកាសបន្ថែម នូវទំនិញផ្សេងទៀត ដូចជាគ្រាប់ធញ្ញជាតិប្រេងឆា និងសាច់មួយចំនួនទៀត ដែលស្ថិតនៅក្នុងបញ្ជី នាំចេញទៅក្រៅប្រទេស ត្រូវតែទូទាត់ជាលុយ រូបលរបស់ខ្លួន។

ការប្រកាសដែល ត្រូវបានធ្វើឡើង បានបញ្ជាក់ថាកាតព្វកិច្ច ដែលត្រូវទូទាត់ជាលុយរូបលនេះ នឹងត្រូវបន្តកាលកំណត់បន្ថែម១ឆ្នាំទៀត ពោលគឺរហូតទៅដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះជាដាច់ខាត។

ក្រៅតែពីយន្តការទូទាត់ លុយរបៀបថ្មីនេះ ផងដែរ រុស្សីក៏បានកំណត់ តម្លៃជាមូលដ្ឋាន សម្រាប់គណនាការ នាំចេញផងដែរ ដោយក្នុងនោះស្រូវ សាឡីមួយតោន នឹងត្រូវលក់ ក្នុងតម្លៃប្រមាណជា ១៥០០០រូបល ឬត្រូវជា២៦៧ដុល្លារអាមេរិក។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថា បច្ចុប្បន្នរុស្សី គឺជាអ្នកនាំចេញស្រូវ សាឡីច្រើនជាងគេបំផុត របស់ពិភពលោកនិង ក៏ជាអ្នកផ្គត់ផ្គង់ គ្រាប់ធញ្ញជាតិ ដ៏សំខាន់បំផុត របស់ទីផ្សារពិភពលោកផងដែរ ហើយកាលពីដើមខែកន្លងមករុស្សី បានប្រកាសហើយថា នឹងនាំចេញផលិតផលកសិផល
របស់ខ្លួនឲ្យតែប្រទេស ដែលស្ថិតនៅក្នុងបញ្ជី Friendly Countries ប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top