វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ថា គ្រោងនឹងផ្គត់ផ្គង់ដល់ប្រទេសប៉ូឡូញ ជាមួយនឹង យន្តហោះចម្បាំង F-16 ជាជំនួយ ឬអាចកាត់បន្ថយការចំណាយបានច្រើន ខណៈដែលប្រទេសនៅអឺរ៉ុបខាង កើតផ្លាស់ទី ដើម្បីបរិច្ចាគយន្ដហោះសូវៀត ដែលផលិតយន្តហោះ MiG-29 ដល់ប្រទេសជិតខាងអ៊ុយក្រែន។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃទី០៦ ខែមីនាថា ប្រទេសរបស់លោក “កំពុងធ្វើការយ៉ាងសកម្ម” លើកិច្ចព្រមព្រៀងបែបនេះ ដោយប្រាប់អ្នកសារព័ត៌មានថា “មិនអាចនិយាយទៅកាន់ បន្ទាត់ពេលវេលាបាននោះទេ ប៉ុន្តែខ្ញុំគ្រាន់តែអាចនិយាយបានថា យើងកំពុងមើលវាយ៉ាងសកម្ម”។
លោកបន្ដថា “ឥឡូវនេះយើងកំពុងសម្លឹងមើលយ៉ាងសកម្ម ចំពោះសំណួរនៃយន្តហោះ ដែលប៉ូឡូញអាចផ្តល់ ដល់អ៊ុយក្រែន ហើយសម្លឹងមើលថាតើយើងអាចផ្តល់មកវិញដោយរបៀបណា ប្រសិនបើប៉ូឡូញ សម្រេចចិត្តផ្គត់ ផ្គង់ យន្តហោះទាំងនោះ”។
ប៉ូឡូញ ប៊ុលហ្គារី និងស្លូវ៉ាគី សុទ្ធតែជាសមាជិកណាតូ ដែលដំណើរការយន្តហោះចម្បាំង MiG-29 ដែលជា យន្តហោះ ចម្បាំងទម្ងន់មធ្យមជំនាន់ទីបួន ដែលបានចូលបម្រើការងារក្នុងឆ្នាំ 1982 ហើយត្រូវបានរចនាឡើង ដើម្បីអាចទប់ទល់នឹងយន្តហោះ F-16 នៅលើអាកាស និងប្រយុទ្ធតាមអាកាស។
ប្រទេសផ្សេងទៀតដូចជាអាល្លឺម៉ង់ និងហុងគ្រី ពីមុនបានដាក់ពង្រាយយន្តហោះចម្បាំង ដែលត្រូវបាន នាំចេញ យ៉ាងទូលំទូលាយទៅកាន់អតិថិជនការពារជាតិសូវៀតក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ហើយតំណាងឱ្យ សមភាគី ស្រាលជាង និងថោកជាងទៅនឹងទម្ងន់ធ្ងន់ Su-27 ដែលត្រូវបានអភិវឌ្ឍស្របគ្នា និងបង្កើតជាវរជន នៃកងទ័ពអាកាសសូវៀត។
អ៊ុយក្រែន បានទទួលមរតកទាំង MiG-29 និង Su-27 ពីសហភាពសូវៀត នៅពេលដែលមហាអំណាចដួលរលំ នៅឆ្នាំ១៩៩១ ប៉ុន្តែអង្គភាពទ័ពអាកាសរបស់ខ្លួនបានខាតបង់យ៉ាងធ្ងន់ធ្ងរទាំងផ្លូវរត់ និងនៅលើអាកាស ចាប់តាំង ពីប្រទេសរុស្ស៊ី បានចាប់ផ្តើមប្រតិបត្តិការយោធានៅលើទឹកដីអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ៕
ប្រែសម្រួល ឈូក បូរ៉ា