តេអេរ៉ង់ ៖ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ បានឲ្យដឹងថា សហរដ្ឋអាមេរិក បានរំលោភលើសិទ្ធិសេដ្ឋកិច្ច របស់ប្រជាជនអ៊ីរ៉ង់ឥតឈប់ឈរ ដោយការដាក់ទណ្ឌកម្មខុសច្បាប់ និងគំរាមកំហែងសិទ្ធិកុមារ ក្នុងការថែទាំសុខភាព ដោយការរឹតត្បិតសិទ្ធិ ទទួលបានថ្នាំពេទ្យរបស់ប្រទេស។
ធ្វើការកត់សម្គាល់នៅក្នុងសារលោក Ali Bahadori Jahromi បានសង្កត់ធ្ងន់ថា “គ្មានប្រទេសណាមួយ នៅក្នុងពិភពលោក ដែលជាគោលដៅនោះទេ ហើយដូច្នេះយល់អំពីឧក្រិដ្ឋកម្ម សិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិក ច្រើនជាងប្រទេសអ៊ីរ៉ង់” ។
អ៊ីរ៉ង់ ជា គោលដៅ ឃោរឃៅ របស់ អាមេរិក ក្នុងទណ្ឌកម្មក្នុងរយៈពេល ៤ទសវត្សរ៍កន្លងមកនេះ។ ការដាក់ទណ្ឌកម្មបានកាន់តែខ្លាំងឡើង បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានដកខ្លួនចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាព ទូលំទូលាយរួម ដែលបានចុះហត្ថលេខា រវាងទីក្រុងតេអេរ៉ង់ និងមហាអំណាចពិភពលោក កាលពីខែឧសភា ឆ្នាំ២០១៨ ។
ទោះបីជាសហរដ្ឋអាមេរិក អះអាងថាថ្នាំពេទ្យ និងឧបករណ៍វេជ្ជសាស្ត្រមិនមាននៅក្នុងបញ្ជីទណ្ឌកម្មក៏ដោយ ក៏អ៊ីរ៉ង់មិនអាចនាំចូលទំនិញ ទាំងនេះនៅក្នុងការអនុវត្តបានទេ ដោយសារការរឹតបន្តឹងលើ វិស័យធនាគាររបស់ខ្លួន៕
ប្រែសម្រួល ឈូក បូរ៉ា