ព័ត៌មានអន្តរជាតិ

Update៖ រកឃើញវត្តមានវីរុស បំប្លែងខ្លួនថ្មី Omicron BA.5.2.1 នៅក្រុងសៀងហៃ

សៀងហៃ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ថា ទីក្រុងសៀងហៃ បានរកឃើញករណីជំងឺកូវីដ-១៩ពាក់ព័ន្ធ នឹងប្រភេទរងថ្មី Omicron BA.5.2.1 ដែលមន្ត្រីម្នាក់ បានប្រាប់ដល់សន្និសីទ សារព័ត៌មានកាលពីថ្ងៃអាទិត្យ ដែលជាសញ្ញាបង្ហាញពីផលវិបាក ដែលប្រទេសចិន ប្រឈមមុខក្នុងការរក្សាការផ្លាស់ប្តូរថ្មី នៅគ្រាដែលវាបន្តឆ្លងរាលដាល ដែលផ្ទុយពីគោលនយោបាយ “សូន្យ-កូវីដ” របស់ខ្លួន ។

លោក Zhao Dandan អនុប្រធានគណៈកម្មការសុខភាព ទីក្រុងបានលើកឡើងថា ករណីនេះត្រូវបានរកឃើញនៅក្នុង សង្កាត់ហិរញ្ញវត្ថុនៃទីក្រុង Pudong កាលពីថ្ងៃទី៨ ខែកក្កដា គឺមានទំនាក់ទំនងជាមួយ នឹងករណីមកពីក្រៅប្រទេស ។

ទីក្រុងសៀងហៃនៅភាគខាងកើតប្រទេសចិន បានធ្វើការបិទខ្ទប់ ដែលមានរយៈពេលប្រហែល២ខែនៅដើមខែមិថុនា ប៉ុន្តែក្រុងនេះបានបន្តដាក់កំហិត ដ៏តឹងរ៉ឹង ដោយបិទទ្វារអគារ និងបរិវេណនានាភ្លាមៗនៅគ្រាដែលខ្សែសង្វាក់បញ្ជូន សក្តានុពលថ្មីលេចឡើងនោះ ។

លោក Zhao គណៈកម្មាការសុខភាពសៀងហៃបានព្រមានថា “ទីក្រុងរបស់យើងនាពេលថ្មីៗនេះ បានបន្តរាយការណ៍ករណីវិជ្ជមាន ឆ្លងក្នុងតំបន់បន្ថែមទៀត (នៃជំងឺកូវីដ-១៩) ហើយហានិភ័យនៃការរីករាលដាល នៃការរីករាលដាលនៅក្នុងសង្គម នៅតែមានកម្រិតខ្ពស់” ។

លោកបានលើកឡើងថា អ្នកស្រុកនៅក្នុងសង្កាត់ធំៗមួយចំនួន នៅទីក្រុងសៀងហៃ នឹងឆ្លងកាត់ការធ្វើតេស្តចំនួន២ ជុំដើម្បីរកមេរោគបង្កជំងឺកូវីដ-១៩ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកក្កដា ក្នុងគោលបំណងដើម្បីដឹងពីការផ្ទុះឡើង ដែលជាសក្តានុពលថ្មីឲ្យស្ថិតនៅ ក្រោមការគ្រប់គ្រងបាន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top