ព័ត៌មានអន្តរជាតិ

រុស្សី បើកការវាយប្រហារ សំដៅលើទីតាំងឈរជើង របស់ក្រុមប្រយុទ្ធ បរទេស ក្នុងប្រទេស អ៊ុយក្រែន

បរទេស ៖ ក្រសួងការពារជាតិ របស់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃអង្គារម្សិលមិញ បានប្រកាសថា ទាហានស៊ីឈ្នួលបរទេស ចំនួនជាង២០០នាក់ ត្រូវបានសម្លាប់ ដោយសារការវាយប្រហារ ដោយគ្រាប់មីស៊ីល របស់រុស្សី នៅតំបន់ភាគខាងត្បូង នៃប្រទេសអ៊ុយក្រែន ហើយក្នុងនោះអាវុធ និងរថយន្តយោធា ប្រមាណជា២០គ្រឿងទៀតត្រូវបានបំផ្លាញផងដែរ ។

នៅក្នុងសេចក្តីថ្លែងការណ៍ ប្រចាំថ្ងៃតាមរយៈ Telegram ក្រសួងការពារជាតិរុស្សី បានអះអាងថា កងកម្លាំងទ័ពអាកាសរបស់ខ្លួន បានបើកការវាយប្រហារ ចំគោលដៅ នៃក្រុមកងកម្លាំងយោធា ស៊ីឈ្នួលរបស់បរទេស ដែលស្ថិតនៅក្នុង ទីក្រុង Nikolaev ដោយប្រើប្រាស់អាវុធបច្ចេកវិទ្យាទំនើបបំផុត ហើយជាលទ្ធផលទាហាន ស៊ីឈ្នួល២៥០នាក់ ត្រូវបានសម្លាប់ ។

គួរឲ្យដឹងដែរថា មកដល់ពេលនេះរុស្សី បានអះអាងថា បានវាយប្រហារស្លាប់ទាហាន ស៊ីឈ្នួលបរទេស ដល់ទៅជាង៥០០នាក់ ហើយនៅក្នុងប្រទេសអ៊ុយក្រែន។

កងកម្លាំងទ័ពបរទេស របស់អ៊ុយក្រែនត្រូវបានបង្កើតឡើង តាំងតែពីចុងខែកុម្ភៈនៅពេល ដែលមានការស្នើសុំ ដោយប្រធានាធិបតី អ៊ុយក្រែនលោក Zelensky និងវាត្រូវបានគេដាក់ឈ្មោះថា ជាអង្គភាព The International Legion of Terriotorial Defense of Ukraine ហើយនៅក្នុងខែមេសារុស្សី បានធ្វើការព្យាករណ៍ថា ក្រុមនេះអាចមានកម្លាំង ប្រមាណជា៧០០០នាក់ ៕

ប្រែសម្រួល៖ស៊ុនលី

To Top