ព័ត៌មានអន្តរជាតិ

កាណាដា បញ្ជាក់ថា មានករណីឆ្លងជំងឺ អុតស្វា រហូតដល់ ៩៥៧ករណី

អូតាវ៉ា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ថា ទីភ្នាក់ងារសុខភាព សាធារណៈ នៃប្រទេស កាណាដា ហៅកាត់ (PHAC) បានបញ្ជាក់ពីករណី នៃជំងឺអុតស្វាចំនួន៩៥៧នាក់ នៅក្នុងប្រទេស គិតត្រឹមថ្ងៃសុក្រ ។

ទីភ្នាក់ងារសុខភាព បានឲ្យដឹងថា ក្នុងចំណោមករណី ដែលបានបញ្ជាក់មាន៤៤៩ករណី មកពីរដ្ឋ Ontario ហើយចំនួន៤០៧ នាក់មកពីកេបិច ហើយ៨១ ករណី មកពីទីក្រុង British Columbia ហើយចំនួន១៦ករណីមកពី Alberta និង២ករណី មកពី Saskatchewan និង Yukon ។

បន្ទាប់ពីការប្រកាស របស់អង្គការសុខភាពពិភពលោក និងសហរដ្ឋអាមេរិក អំពីជំងឺអុតស្វា បង្កជាគ្រោះអាសន្នផ្នែកសុខភាពសាធារណៈ សំណួរកំពុងត្រូវ បានលើកឡើងអំពី ថាតើ ប្រទេសកាណាដា គួរតែធ្វើអ្វី ដើម្បីទប់ទល់នឹងបញ្ហានេះ ។

ប្រព័ន្ធផ្សព្វផ្សាយក្នុង ស្រុកបានរាយការណ៍ថា មន្ត្រី មកពី PHAC បានលើកឡើងថា រដ្ឋាភិបាលសហព័ន្ធ បានចាត់ទុកជំងឺអុតស្វា ជាអាទិភាពចាប់តាំងពីការ ចាប់ផ្តើមនៃការផ្ទុះឡើង នៅក្នុងខែឧសភា ។

យោងតាមរបាយការណ៍ ទីភ្នាក់ងារនេះបានដាក់ពង្រាយវ៉ាក់សាំង Imvamune ជាង៨០.០០០ដូស នាំទៅកាន់ខេត្ត និងដែនដី ហើយកំពុងគាំទ្រ ការធ្វើតេស្តវិមជ្ឈការ ដោយផ្តល់សម្ភារៈត្រួតពិនិត្យ និងពិធីការដល់ដៃគូមន្ទីរ ពិសោធន៍ទូទាំងប្រទេស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top