ព័ត៌មានអន្តរជាតិ

ស៊ុយអែត ចូលរួមជួយគាំទ្រ សកម្មភាពកាតព្វកិច្ចយោធា របស់ជនជាតិអ៊ុយក្រែន នៅអង់គ្លេស

បរទេស៖យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថាប្រទេសស៊ុយអែត ដែលជាប្រទេសរាប់ទសវត្ស មកហើយ មិនមានយោធា នោះបានផ្លាស់ប្តូរចិត្តក្នុង ការដាក់ពាក្យស្នើសុំ ចូលរួមជាមួយនឹងអង្គការណាតូវិញ ហើយនិងព្រមទាំងចាប់ផ្តើម ចូលរួមសកម្មភាពយោធា នៅក្នុងប្រទេសអង់គ្លេស ផងដែរ។

ក្រសួងការពារជាតិ នៃប្រទេសស៊ុយអែត បានប្រកាសកាលពីថ្ងៃអាទិត្យម្សិលមិញដែរ ថា ក្រុមអ្នកជំនាញការយោធា របស់ស៊ុយអែត នឹងចូលរួមក្នុងវគ្គហ្វឹកហ្វឺន នៅអង់គ្លេស ដើម្បីធ្វើឲ្យពលរដ្ឋ អ៊ុយក្រែន
ដែលកំពុងភៀសខ្លួន អាចក្លាយទៅជាយោធា និងអាចបំពេញបេសកកម្ម នៅក្នុងប្រទេស របស់ពួកគេបាននាពេលខាងមុខ ហើយក្នុងនោះមានពលរដ្ឋអ៊ុយក្រែន ប្រមាណជា១០០០០នាក់ កំពុងចូលរួម។

តាមផែនការស៊ុយអែត នឹងបញ្ចូនអ្នកជំនាញការយោធា សរុប១២០នាក់់ ទៅកាន់ប្រទេសអង់គ្លេស ចូលរួមវគ្គហ្វឹកហាត់ ដែលមានរយៈពេលចាប់ ពីថ្ងៃទី១២ខែសីហាដល់ថ្ងៃទី៣១ ខែធ្នូ។

គួរឲ្យដឹងដែរថា កន្លងមកអង់គ្លេសធ្លាប់ បានបញ្ជាក់ថាខ្លួននឹងធ្វើការហ្វឹកហាត់ ពលរដ្ឋអ៊ុយក្រែន ឲ្យបាន១០០០០នាក់ ជារៀងរាល់រយៈពេល១២០ថ្ងៃ ដើម្បីអាចឲ្យពួកគេអាច ធ្វើដំណើរត្រឡប់ ទៅអ៊ុយក្រែន
វិញក្នុងការបំពេញកាតព្វកិច្ចយោធា ជួយដល់ប្រទេសកំណើតរបស់គេ៕

ប្រែសម្រួល៖ស៊ុនលី

To Top