បរទេស៖ រដ្ឋាភិបាលក្រុងប៉េកាំង កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការប្រកាសអះអាងថា ខ្លួនបានធ្វើបំពេញ បេសកកម្ម យ៉ាងជោគជ័យ នៅតំបន់ជុំវិញកោះតៃវ៉ាន់ នាពេលកន្លងមកនេះ ប៉ុន្តែបន្ថែមទៀតដែរថា
ទោះបីជាយ៉ាងណាក្តីការឃ្លាំមើល និងត្រួតពិនិត្យដែនកោះនេះ នឹងនៅតែត្រូវបានបន្តធ្វើ ជាធម្មតាទៀត។
ចិនបានប្រកាសបែបនេះ នៅក្នុងពិធីបិទនៃសមយុទ្ធយោធា ទ្រង់ទ្រាយធំ ក្បែរដែនសមុទ្ររបស់កោះតៃវ៉ាន់ ដែលបានកើតឡើង តាំងតែពីពេលដែលមានដំណើរទស្សនកិច្ច ដ៏គួរឲ្យព្រួយបារម្ភ របស់ប្រធានសភាអាមេរិក
លោកស្រី Nancy Pelosi កាលពីសប្តាហ៍កន្លងទៅ។
កងកម្លាំងយោធាចិន ឬហៅកាត់ថា PLA បានថ្លែងកាលពីថ្ងៃពុធដែរថាពួកគេ បានបំពេញការងារ បានជោគជ័យនិងរួចរាល់ ទៅលើគ្រប់ប្រភេទ សមយុទ្ធយោធា នៅជុំវិញកោះតៃវ៉ាន់។
ក្នុងនោះផងដែរការបន្ត ធ្វើការសមយុទ្ធយោធា ហ្វឹកហាត់និងការត្រៀមរៀបចំខ្លួន របស់កងកម្លាំងចិន គឺនៅតែនឹងបន្តដំណើរ ការជាធម្មតានៅក្នុងតំបន់នេះ ដដែលដោយចិនអះអាងថា គឺជាការត្រៀមខ្លួន សម្រាប់ការពារ
បូរណៈភាពនិ ងអធិបតេយ្យរបស់ខ្លួន៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
