ភូមិYongfengស្ថិតនៅក្រុងMeishanខេត្តស៊ីឈូនប្រទេសចិន និងក្បែរទន្លេMinjiang។លោកស្រីLiuChaoលេខាធិការបក្សនៃភូមិYongfengបានជួសជុលបង្គន់ សាងសង់អាងស្ដុកលាមក និងប្រព័ន្ធលូទឹកស្អុយ ដើម្បីកែលម្អសោភ័ណ្ឌភាពភូមិ។
ខែមិថុនា ឆ្នាំ២០២២ លោកXi Jinpingប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យការងារនៅភូមិYongfeng។លោកបានផ្តែផ្តាំអ្នកទទួលខុសត្រូវក្នុងតំបន់ថា “កិច្ចការរបស់ប្រជាជនត្រូវធ្វើឱ្យបានល្អដោយពិតប្រាកដ។
“ពីប្រាក់ចំណូលរបស់អ្នកភូមិ ទិន្នផលស្រូវ ដល់ផ្លែឈូកនៅក្នុងស្រះផ្កាឈូកនិងបន្លែក្នុងចម្ការ លោកXiJinpingបានដើរបណ្តើរនិងសួរបណ្តើរ ផ្លាស់ប្តូរយោបល់ជាមួយយើងតាមផ្លូវ។”រំលឹកឡើងវិញនូវទិដ្ឋភាពជួបជាមួយលោកXiJinping លោកស្រីLiuChaoបានថ្លែងថា “លោកXiJinpingដូចជាព្រឹទ្ធាចារ្យដ៏មេត្តាធម៌មួយរូប យកចិត្តទុកដាក់ចំពោះរឿងតូចធំក្នុងភូមិ ពេលជួបកុមារ តែងតែផ្តែផ្តាំត្រូវធំឡើងឱ្យល្អ។លោកក៏យកចិត្តទុកដាក់កម្មាភិបាលក្នុងមូលដ្ឋានភូមិ សួរស្ថានភាពលម្អិតអំពីការងារ អប់រំនិងការងារប្រចាំភូមិជាដើម ហើយលើកទឹកចិត្តកម្មាភិបាលប្រចាំភូមិត្រូវតែធ្វើការងារឱ្យបានល្អ រួមចំណែកដល់ការអភិវឌ្ឍជនបទ។”
ការផ្តែផ្តាំរបស់លោកXiJinpingបានក្លាយទៅជាកម្លាំងចលករក្នុងការងាររបស់លោកស្រីLiuChao។លោកស្រីបានថ្លែងថា “នៅក្នុងការងារជំហានបន្ទាប់ ខ្ញុំនឹងសាមគ្គីគ្នា ដឹកនាំអ្នកភូមិបន្តជំរុញការអភិវឌ្ឍជនបទ៕”
វិទ្យុមិត្តភាពកម្ពុជាចិន