តេអេរ៉ង់ ៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា អ៊ីរ៉ង់បានបង្ហាញការឆ្លើយតប ជាលាយលក្ខណ៍អក្សរ របស់ខ្លួនអំពីសេចក្តីព្រាង ចុងក្រោយ នៃកិច្ចព្រមព្រៀង ដ៏មានសក្តានុពលមួយ ដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ដល់សហភាពអឺរ៉ុប ដោយប្រកាសថា ប្រសិនបើប្រតិកម្ម របស់សហរដ្ឋអាមេរិក មានលក្ខណៈជាក់ស្តែង និងភាពបត់បែន នោះកិច្ចព្រមព្រៀង នុយក្លេអ៊ែរនឹងត្រូវបានសម្រេច។
របាយការណ៍នេះ មិនបានបញ្ជាក់លម្អិតអំពីការឆ្លើយតប របស់ទីក្រុងតេអេរ៉ង់នោះទេ ប៉ុន្តែបានឲ្យដឹង បន្ទាប់ពីការចរចា ដ៏តឹងតែងជាច្រើនខែ នៅទីក្រុងវីយែន និងដូហា ស្តីពីការរស់ឡើងវិញ នៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) វាហាក់ដូចជាកិច្ចព្រមព្រៀងចុងក្រោយ ។
នៅលើការបន្តនៃការអនុវត្ត JCPOA គឺមានលទ្ធភាពច្រើនជាងពេលណាៗទាំងអស់ ដែលផ្តល់ថា សហរដ្ឋអាមេរិក នឹងទទួលបាននៅក្នុងការអនុវត្ត ចំពោះកាតព្វកិច្ចនៃកិច្ចព្រមព្រៀង “យូរអង្វែង និងអាចទុកចិត្តបាន” ។
របាយការណ៍បានកត់សម្គាល់ថា ដូចដែលបញ្ជាក់ ដោយជំហរក្រុមចរចាអ៊ីរ៉ង់ភាពខុសគ្នា សំខាន់រវាងភាគី គឺលើបញ្ហាបី ដែលនៅសេសសល់ នេះបើយោង តាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
IRNA បានឲ្យដឹងថា សហរដ្ឋអាមេរិក បានប្តេជ្ញា ដើម្បីបង្ហាញពីភាពបត់បែនលើបញ្ហាពីរ ដោយសង្កត់ធ្ងន់ថា ទោះជាយ៉ាងណា ក៏ដោយការសន្យារបស់វ៉ាស៊ីនតោន ចាំបាច់ត្រូវបញ្ចូលទៅក្នុងអត្ថបទ នៃកិច្ចព្រមព្រៀង ជាលាយលក្ខណ៍អក្សរ។
ប្រភពបានឲ្យដឹងថា ដំណោះស្រាយ នៃបញ្ហាទីបីដែលទាក់ទងនឹងការផ្តល់ការធានា សម្រាប់ការបន្តការប្តេជ្ញាចិត្ត ចំពោះការអនុវត្ត JCPOA ពឹងផ្អែកលើភាពប្រាកដនិយមរបស់សហរដ្ឋអាមេរិក និងឆន្ទៈរបស់ខ្លួនក្នុងការបំពេញ តាមការទាមទារ របស់ទីក្រុងតេអេរ៉ង់ ។
របាយការណ៍បានបន្ថែមថា ក្រុមប្រឹក្សាសន្តិសុខជាតិ ជាន់ខ្ពស់របស់អ៊ីរ៉ង់ បានកោះប្រជុំនៅល្ងាចថ្ងៃចន្ទ ដោយពិភាក្សាលម្អិតអំពីបញ្ហានេះ។ ក្រុមប្រឹក្សាបានធ្វើការ សម្រេចចិត្តលើជំហររបស់អ៊ីរ៉ង់ លើសេចក្តីព្រាង ដែលបានស្នើឡើង របស់សហភាពអឺរ៉ុប៕
ប្រែសម្រួល ឈូក បូរ៉ា