បរទេស៖ អ្នកនាំពាក្យរបស់ ក្រសួងការបរទេសចិនលោក Wang Wenbin កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការលើកឡើងថា ប្រទេសចិនពិតជា មានការសរសើរយ៉ាងខ្លាំង ចំពោះប្រធានាធិបតីរុស្សីលោក Vladimir Putin យ៉ាងខ្លាំងចំពោះការរិះគន់ ដែលលោកបានធ្វើឡើងកន្លងមក ពាក់ព័ន្ធទៅនឹងដំណើរទស្សនកិច្ច របស់លោកស្រីប្រធានសភាអាមេរិក Nancy Pelosi។

លោក Wang បានកត់សំគាល់ទៅលើអ្វីដែលជា ការឆ្លុះបញ្ចាំងរបស់លោក Putin ចំពោះយុទ្ធសាស្ត្រទ្វេភាគី និងក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងចិន និងរុស្សីរហូតមកដល់ពេលនេះ ព្រមទាំងការជួយគាំទ្រគ្នាទៅវិញទៅមក រវាងប្រទេសទាំងពីរផងដែរ។

ទោះបីជាយ៉ាងណាក្តី អ្នកនាំពាក្យរបស់ចិនរូបនេះបានបន្តទៀតថា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi រួចរាល់ហើយក្តីទៅកាន់កោះតៃវ៉ាន់ ប៉ុន្តែបណ្តាប្រទេសជាង ១៧០ នៅតែបន្តរក្សាជំហរបស់ពួកគេ ក្នុងការប្តេជ្ញាចិត្តគាំទ្រ និងគោរពចំពោះគោលការណ៍ចិនតែមួយ ឬ One China ដដែល ៕
ប្រែសម្រួល៖ ស៊ុន លី
