ព័ត៌មានអន្តរជាតិ

អាមេរិក-អង់គ្លេស គួរដោះស្រាយទំនាក់ ទំនងជាមួយចិន ដោយការបង្ហាញការគោរព និងជៀសវាងការ ប្រឈមមុខដាក់គ្នា

ប៉េកាំង ៖ ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅចក្រភពអង់គ្លេស លោក Zheng Zeguang បានអំពាវនាវឱ្យសហរដ្ឋអាមេរិក និងអង់គ្លេសដោះស្រាយ ចំណងមិត្តភាពរបស់ពួកគេ ជាមួយប្រទេសចិន ដោយបង្ហាញការគោរព និងជៀសវាងការ ប្រឈមមុខគ្នា នៅក្នុងអត្ថបទមតិមួយ ដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារ នៅក្នុងកាសែត The Guardian ។

លោកបានពន្យល់បរិបទ ប្រវត្តិសាស្រ្តនៃសំណួរតៃវ៉ាន់ នៅក្នុងអត្ថបទ ដែលមានចំណងជើងថា “តៃវ៉ាន់ គឺជាផ្នែក ដែលមិនអាចកាត់ ផ្តាច់បាននៃទឹកដី របស់ប្រទេសចិន តាំងពីបុរាណកាលមក” លោកបានពន្យល់បរិបទប្រវត្តិសាស្រ្ត នៃសំណួរតៃវ៉ាន់ នៅក្នុងអត្ថបទ ដែលមានចំណងជើងថា “តៃវ៉ាន់ឥឡូវនេះ គឺជាបញ្ហាសំខាន់ សម្រាប់ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសម្រាប់ពួកយើង នៅក្នុងប្រទេសចិន”។

លោកបានលើកឡើងថា “ឯករាជ្យតៃវ៉ាន់” មានន័យថាសង្រ្គាម ហើយនឹងនាំទៅដល់ទីបញ្ចប់។ ការប្រឆាំង និងកម្ចាត់ការប៉ុនប៉ងបែបនេះ គឺសំដៅជៀសវាងសង្គ្រាម និងការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់។ តម្លៃ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ពួកគេ”។

នោះពន្យល់ពីការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ពីប្រទេសចិន បន្ទាប់ពីដំណើរទស្សនកិច្ចដ៏ញុះញង់ទៅកាន់តំបន់តៃវ៉ាន់ របស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi លោកឯកអគ្គរដ្ឋទូតបានលើកឡើងថា “ភាគីសហរដ្ឋអាមេរិក និងកងកម្លាំងផ្តាច់ខ្លួន ‘ឯករាជ្យតៃវ៉ាន់’ ត្រូវតែទទួលខុសត្រូវទាំងស្រុង ចំពោះអំពើខុសឆ្គងរបស់ពួកគេ ។

ផ្ទាំងពាណិជ្ជកម្ម

លោកបានកត់សម្គាល់ថា មធ្យោបាយដ៏ត្រឹមត្រូវសម្រាប់ប្រទេសចិន និងសហរដ្ឋអាមេរិក ដែលជាប្រទេសធំពីរក្នុងការគ្រប់គ្រងទំនាក់ទំនងរបស់ពួកគេ គឺការគោរពគ្នាទៅវិញទៅមក និងជៀសវាងការប្រឈមមុខដាក់គ្នា ។

លោកបន្ថែមថា “រឿងត្រឹមត្រូវដែលអាមេរិក ត្រូវធ្វើគឺទទួលស្គាល់គោលការណ៍ចិន តែមួយ និងសេចក្តីថ្លែងការណ៍រួម ចិន-អាមេរិកទាំងបី៖ ឈប់លេងស្លឹកបៀតៃវ៉ាន់ ផ្តាច់ទំនាក់ទំនងផ្លូវការ និងកិច្ចសហប្រតិបត្តិការយោធា ជាមួយកោះនេះ ហើយឈប់បង្កើត វិបត្តិបន្តទៀត៕

ប្រែសម្រួល ឈូក បូរ៉ា

To Top