ព័ត៌មានអន្តរជាតិ

Update៖ ឧត្តមសេនីយ៍ Prawit Wongsuwan ក្លាយជានាយករដ្ឋមន្រ្តីចាំផ្ទះរបស់ថៃ បន្ទាប់ពីតុលាការធម្មនុញ្ញព្យួរតំណែងលោក ប្រាយុទ្ធ

បរទេស៖ ឧបនាយករដ្ឋមន្ត្រីថៃ គឺលោក Prawit Wongsuwan បានក្លាយជានាយករដ្ឋមន្ត្រីចាំផ្ទះ បន្ទាប់ពីឧត្តមសេនីយ ប្រាយុទ្ធ ចាន់អូចា ត្រូវបានព្យួរពីតួនាទីដោយ តុលាការធម្មនុញ្ញនៅថ្ងៃពុធនេះ។

យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងនាមជាឧបនាយករដ្ឋមន្ត្រីទីមួយ លោក Prawit ក្លាយជានាយករដ្ឋមន្ត្រីចាំផ្ទះ ដោយស្វ័យប្រវត្តិ បន្ទាប់ពីលោក ប្រាយុទ្ធ ត្រូវបានព្យួរពីតំណែង។ នាយករដ្ឋមន្ត្រីទី២ គឺលោក Wissanu Krea-ngam។

សូមជម្រាបថា នៅមុននេះ តុលាការបានបោះឆ្នោត 5:4 ដើម្បីទទួលយកសម្រាប់ ការពិភាក្សាលើញត្តិរបស់គណបក្សប្រឆាំង ថាតើអាណត្តិរបស់លោក ប្រាយុទ្ធ ចាន់អូចា គួរតែផុតកំណត់នៅថ្ងៃពុធ។ តុលាការក៏បានទទួលយកសំណើ នៅក្នុងញត្តិដើម្បីព្យួរលោក ប្រាយុទ្ធ ពីកាតព្វកិច្ចដោយរង់ចាំការសម្រេចមួយ។

កាលពីថ្ងៃអង្គារ លោក Wissanu បាននិយាយថា លោក Prawit នឹងក្លាយជានាយករដ្ឋមន្ត្រីចាំផ្ទះ ហើយលោក ប្រាយុទ្ធ នឹងបន្តធ្វើការជារដ្ឋមន្ត្រីការពារជាតិ ប្រសិនបើតុលាការព្យួរ គាត់ពីតួនាទីនាយករដ្ឋមន្ត្រី ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top