ព័ត៌មានអន្តរជាតិ

ប្រជាជនភាគច្រើន នៅក្នុងប្រទេសថៃ មិនព្រួយបារម្ភ អំពីការប្រយុទ្ធគ្នា ជុំវិញការកាន់តំណែង របស់លោកប្រាយុទ្ធ

បរទេស ៖ ការស្ទង់មតិថ្មីៗនេះ បានបង្ហាញថា មនុស្សភាគច្រើន នៅក្នុងប្រទេសថៃ មិនព្រួយបារម្ភថាការប្រយុទ្ធគ្នាជុំវិញ ការកាន់តំណែងនាយករដ្ឋមន្ត្រី នឹងនាំអ្នកតវ៉ាទៅតាមផ្លូវ និងបង្កឱ្យមានភាពចលាចល នយោបាយ រីករាលដាលនោះទេ។

ចៅក្រមតុលាការធម្មនុញ្ញ ភាគច្រើនកាលពីថ្ងៃពុធបានបោះឆ្នោត ទទួលយកញត្តិរបស់បក្សប្រឆាំង ដែលស្វែងរកសាលក្រម លើការកាន់តំណែង ជានាយករដ្ឋមន្ត្រី របស់ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ។ ពេលទទួលយកករណីនេះ តុលាការបានព្យួរលោក ប្រាយុទ្ធ ពីកាតព្វកិច្ចរហូតដល់ សាលក្រមត្រូវបានចេញ។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ឆ្លៀតឱកាសនេះ ក្រុមបាតុករគាំទ្រ លទ្ធិប្រជាធិបតេយ្យ កំពុងត្រៀមខ្លួនធ្វើបាតុកម្ម ដើម្បីទាមទារឲ្យលោក ចុះចេញពីតំណែង ថែមទៀត។

ក្នុងនោះមាន “គណបក្សសហភាពប្រជាជន” ដែលដឹកនាំដោយសកម្មជននយោបាយលោក Jatuporn Prompan និង Nitithorn Lamlua ដែលនឹងជួបជុំគ្នានៅទីលាន Lan Khon Muang ទីក្រុងបាងកក នៅថ្ងៃអាទិត្យ ។

ទន្ទឹមនឹងនេះ ការស្ទង់មតិទូទាំងប្រទេស ត្រូវបានធ្វើឡើងនៅថ្ងៃទី ២៤-២៦ ខែសីហា ដោយវិទ្យាស្ថានជាតិ គ្រប់គ្រង ការអភិវឌ្ឍន៍ (នីដា)។ ការស្ទង់មតិនេះគឺទៅលើអ្នកឆ្លើយសំណួរ ចំនួន ១ ៣១២ នាក់ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ មកពីមជ្ឈដ្ឋានផ្សេងៗគ្នា ។ នេះគឺជាសំណួរ និងចម្លើយមួយចំនួន៖ តើអ្នកបារម្ភអំពីការប្រមូលផ្តុំប្រឆាំង លោកប្រាយុទ្ធ ដែលបង្កចលាចលនយោបាយឬ? ក្នុងនោះ មាន ៤៧,៤៨ភាគរយ ឆ្លើយថា ទេ , ២១,១៩ភាគរយ ឆ្លើយថា ខ្លាច៕
ប្រែសម្រួលៈ ណៃ តុលា

To Top