ក្នុងឱកាស “ទិវាប្រមូលផលនៃកសិករចិន”លើកទី៥ ជិតមកដល់ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងប្រធានគណៈកម្មាធិការ កិច្ចការយោធាមជ្ឈិមចិន បានតាងនាមមជ្ឈិមបក្សកុម្មុយនីស្តចិន ថ្លែងសារអបអរសាទរ និងសម្តែងការសួរសុខទុក្ខដ៏ស្មោះ ចំពោះកសិករនិងបុគ្គលិកបម្រើការផ្នែក “កសិកម្ម ជនបទនិងកសិករ” នៅទូទាំងប្រទេសចិនក្នុងឱកាសថ្ងៃបុណ្យ។
លោក Xi Jinping បានគូសបញ្ជាក់ថា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត និងរដ្ឋបាលគ្រប់ជាន់ថ្នាក់ ត្រូវអនុវត្តការសម្រេចចិត្តនិងគោលយោបាយអំពីការងារកសិកម្ម “កសិកម្ម ជនបទនិងកសិករ” របស់មជ្ឈិមបក្សកុម្មុយនីស្តចិន បង្កើនការធានាផ្នែកសន្តិសុខស្បៀងអាហារ លំនឹងមូលដ្ឋានកសិកម្ម ពង្រឹងនិងពង្រីកសមិទ្ធផលលុបបំបាត់ភាពក្រីក្រ ជំរុញយ៉ាងជាក់ស្តែងនូវការស្តារអភិវឌ្ឍន៍ជនបទ ជំរុញការសម្រេចឱ្យជនបទមានជីវភាពកាន់តែធូរធារ កាន់តែមានសុភមង្គល និងកាន់តែស្រស់ស្អាតថែមទៀត។ ប្រជាកសិករនៅទូទាំងប្រទេសចិនត្រូវចូលរួមយ៉ាងសកម្ម ក្នុងយុទ្ធនាការពន្លឿនការធ្វើទំនើបកម្មកសិកម្ម និងជនបទ ដើម្បីធ្វើឱ្យជីវភាពកាន់តែល្អប្រសើរឡើង៕