ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ អាមេរិកដើរលើផ្លូវ ក្លែងបន្លំ កាន់តែឆ្ងាយទៅៗ

ក្នុងរយៈពេលជិត៥ឆ្នាំ កន្លងមកនេះ “ប្រតិបត្តិការកម្លាំង ឥទ្ធិពលសម្ងាត់” របស់អាមេរិក បានបង្កើតគណនី ក្លែងក្លាយ រាប់រយ ដែលបានផ្សព្វផ្សាយ ព័ត៌មានក្លែងក្លាយនៅ លើវេទិកាបណ្តាញ ទំនាក់ទំនង សង្គមជាច្រើន ដោយឃោសនាបំប៉ោង ពីពាក្យសំដីជិតស្និទ្ធ លោកខាងលិច និងបង្កាច់បង្ខូចប្រទេស ជាច្រើន ដែលក្នុងនោះបូករួម ទាំងប្រទេសចិន រុស្ស៊ីនិងអ៊ីរ៉ង់ជាដើម ។ គណនីទាំងនេះប្រហែល ជាត្រូវបានប្រតិបត្តិ ដោយភាគីយោធា របស់អាមេរិក ហើយបច្ចុប្បន្ននេះ សុទ្ធតែត្រូវបានបិទ ដោយប្រព័ន្ធផ្សព្វផ្សាយសង្គម ។

ការបង្កើតព័ត៌មាន ក្លែងក្លាយ និងគ្រប់គ្រងនិងបំភាន់មតិសាធារណៈ គឺជាល្បិចដ៏ពូកែរបស់អាមេរិក ជាប់រហូតមក ។ លោក Rand Paul សមាជិកព្រឹទ្ធសភា អាមេរិកធ្លាប់បាននិយាយត្រង់ៗថា “តើអ្នកដឹងទេថា នរណាជាអ្នកផ្សព្វផ្សាយព័ត៌មាន ក្លែងក្លាយដ៏ធំបំផុត នៅលើពិភពលោក? គឺរដ្ឋាភិបាលអាមេរិក” ។ “ប្រតិបត្តិការកម្លាំង ឥទ្ធិពលសម្ងាត់” ដែលត្រូវបានបែកធ្លាយ ដោយស្ថាប័នមួយចំនួន ក្នុងនោះបូករួមទាំង សាកលវិទ្យាល័យ Stanford ជាដើម គឺ គ្រាន់តែជាមួយជ្រុងតូច នៃសង្រ្គាមព័ត៌មានក្លែងក្លាយ តាមអ៊ីនធើណេត របស់អាមេរិកប៉ុណ្ណោះ ហើយមានការប៉ុនប៉ង ជាច្រើនទៀត នៅពីក្រោយនោះ ។

ការប្រឌិតព័ត៌មានក្លែងក្លាយ ជាមធ្យោបាយ ដ៏សំខាន់ របស់អាមេរិក ក្នុងការផ្តួល រំលំរដ្ឋអំណាច នៃប្រទេសដទៃ ។ សៀវភៅ 《ផ្នែកមួយទៀត ដែលលាក់កំបាំង ក្នុងបដិវត្តន៍ អារ៉ាប់》 ធ្លាប់បានទម្លាយ ឱ្យដឹងថា អាមេរិក បានបណ្ដុះបណ្ដាល អ្នកសរសេរអត្ថបទ តាមអ៊ីនធើណេតជាច្រើន ដែលនិយាយភាសា អារ៉ាប់ ក្នុងរយៈពេលច្រើនឆ្នាំកន្លងមក ហើយពួកគេបាន ផ្សព្វផ្សាយព័ត៌មាន ក្លែងក្លាយតាមបែបវីរុស នៅវេទិកាបណ្តាញ ទំនាក់ទំនងសង្គម ។ មធ្យោបាយស្រដៀងគ្នានេះ ត្រូវបានលាតត្រដាងថាធ្លាប់បានប្រើប្រាស់នៅក្នុង “បដិវត្តន៍ពណ៌” ដែលបានគ្រោង ទុកដោយអាមេរិក ពីមុនផងដែរ ។

ព្រមជាមួយគ្នានេះ ភាគីអាមេរិកបានឆ្លៀត ឱកាសប្រឌិត និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដើម្បីចាក់សាំងពីលើភ្លើង និងឆក់យកផលប្រយោជន៍ ។ របាយការណ៍ នៃស្ថាប័ន មួយចំនួនដូចជាសាកលវិទ្យាល័យ Stanford ជាដើមបានចង្អុលបង្ហាញថា នៅតំបន់អាស៊ីកណ្តាល អាមេរិកបានបង្កការ ប៉ះទង្គិច រវាងរុស្ស៊ី និង អ៊ុយក្រែន តាមរយៈគណនីក្លែងក្លាយ ហើយក៏មិនភ្លេចតែងលំអខ្លួនឯងឡើយ ដើម្បីបង្កើតនូវរូបភាព ដែលហៅថា ជាម្ចាស់សង្គ្រោះលោក ។

លើសពីនេះទៅទៀត ភាគីអាមេរិក ក៏បានប្រើប្រាស់ព័ត៌មានក្លែងក្លាយ ដើម្បី“ទម្លាក់កំហុស”និងរុញច្រាន ទំនួលខុសត្រូវ ហើយលាបពណ៌លើស ត្រូវស្រមើស្រមៃ ។ ជាឧទាហរណ៍ ក្នុងអំឡុងពេលផ្ទុះការរាតត្បាត នៃជំងឺកូវីដ១៩នៅឆ្នាំ២០២០ របាយការណ៍ស៊ើប អង្កេតចំនួន២៧ ទំព័រ ដែលចេញផ្សាយដោយវិទ្យាស្ថាន ស្រាវជ្រាវអូស្ត្រាលី បានបង្ហាញថា គណនីដែលមានទំនាក់ទំនង ជាមួយគណបក្ស សាធារណៈរដ្ឋអាមេរិក និងពួកកម្លាំងស្តាំនិយមចំនួនរាប់ពាន់ នៃប្រព័ន្ធផ្សព្វផ្សាយសង្គមអាមេរិក បានផ្សាយបន្តពាក្យមួលបង្កាច់ចិនយ៉ាង ឆ្កួតលីលាតាមទំនើងចិត្ត។ គណនីទាំងនេះ ភាគច្រើន គឺជាគណនី “មនុស្សយន្ត” ។ បន្ទាប់ពីការពិត ត្រូវបានបែកធ្លាយ សហគមន៍អន្តរជាតិ បាននាំគ្នាថ្កោលទោស ចំពោះទង្វើដ៏ថោកទាប របស់អាមេរិក ដែលប្រឌិតរឿងភូតកុហក ។

ពីការសូកប៉ាន់ប្រព័ន្ធ សារព័ត៌មានដើម្បីញាក់ខ្សែ បញ្ជាពីក្រោយមតិសាធារណៈ ក្នុងកំឡុងពេលសង្គ្រាមត្រជាក់ ដល់ការផ្ទុះសង្រ្គាម ចំពោះប្រទេសអ៊ីរ៉ាក់ ដោយយក “ម្សៅសាប៊ូ”ធ្វើជាលេស រហូតដល់ការប្រើប្រាស់ គណនីក្លែងក្លាយជាច្រើន សម្រាប់ផ្សព្វផ្សាយពាក្យ ចចាមអារ៉ាម ដែលសំដៅ ចំពោះប្រទេសផ្សេងទៀត នៅលើអ៊ីនធើណេត អាមេរិក បានដើរលើផ្លូវក្លែងបន្លំកាន់តែឆ្ងាយទៅៗ ហើយខ្លាចពិភពលោកមិនមានភាពវឹកវរ។ កលល្បិចដែលចង្អុលសត្វក្តាន់ថាសេះ និងនិយាយ ប្រែសជាខ្មៅ របស់“ប្រទេសប៉ិនកុហក ” បានប្រើយូរមកហើយ ហើយកេរ្តិ៍ឈ្មោះរបស់ខ្លួន ក៏បានក្ស័យធន តាំងពីដើមមកម្ល៉េះ ៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top