ថ្ងៃទី២៨ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិន និងប្រធានាធិបតីអាហ្សង់ទីន ផ្ញើសារសាទរ ដោយឡែកពីគ្នា ជូនចំពោះវេទិកាជាន់ខ្ពស់ ស្តីពីការផ្លាស់ប្តូរវប្បធម៌ មនុស្សជាតិ រវាងចិននិងអាហ្សង់ទីន ។
ថ្លែងក្នុងសារលិខិត លោក Xi Jinping ប្រធានរដ្ឋចិន បានលើកឡើងថា ប្រទេសចិន និងអាហ្សង់ទីន ជាមិត្តភក្តិល្អនិងដៃគូល្អ ។ ឆ្នាំនេះជាខួបទី៥០ នៃការបង្កើតទំនាក់ទំនង ការទូត រវាងចិននិងអាហ្សង់ទីន ហើយក៏ជាឆ្នាំសហប្រតិបតិ្តការ ដ៏មេត្រីភាពរវាងចិន និងអាហ្សង់ទីនផងដែរ ។ ក្នុងរយៈពេលពាក់កណ្តាល សតវត្សរ៍មក ទំនាក់ទំរងរវាងប្រទេសទាំងពីរ បានឆ្លងកាត់ការសាកល្បង ពីភាព បម្រែបម្រួល នៃឆាកអន្តរជាតិ ហើយបានក្លាយជាគំរូ នៃកិច្ចសហប្រតិបតិ្តការ ដ៏សាមគ្គីភាព រវាងប្រទេសទីផ្សារងើបឡើងថ្មី និងប្រទេសកំពុងអភិវឌ្ឍន៍ ក៏ដូចជាគំរូនៃការអភិវឌ្ឍរួមផងដែរ ។ រំពឹងទុកថា អង្គប្រជុំ អាចគិត ពិចារណា យ៉ាងទូលំទូលាយ និងប្រមូលផ្តុំគំនិតឯកភាពរួម ដើម្បីរួមចំណែក ក្នុងការជំរុញការបង្កើត សហគមន៍រួម វាសនារវាងចិន និងអាមេរិកឡាទីនក្នុងយុគសម័យថ្មី ក៏ដូចជាសហគមន៍រួមវាសនា របស់មនុស្សជាតិផងដែរ ។
ថ្លែងក្នុងសារលិខិត លោក Alberto Fernández បានលើកឡើងថា អាហ្សង់ទីននិងចិន បានចាប់ដៃគ្នាឆ្លងកាត់ពាក់កណ្តាល សតវត្សរ៍រួចហើយ ជឿជាក់ថា ភាគីទាំងពីរនឹងបង្កើត ជាសហគមន៍រួមវាសនា ដែលមានកម្រិតអភិវឌ្ឍន៍កាន់តែខ្ពស់ ។
សូមបញ្ជាក់ថា វេទិកាជាន់ខ្ពស់ ស្តីពីការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិ រវាងចិននិងអាហ្សង់ទីន បានប្រារព្ធធ្វើនៅថ្ងៃ ដដែលនៅក្រុងប៉េកាំង ក្រោមប្រធានបទ “ ធ្វើឱ្យកាន់តែស៊ីជម្រៅនូវការផ្លាស់ប្តូរ រវាងប្រព័ន្ធសារព័ត៌មាន រួមគ្នាស្វែងរកផលប្រយោជន៍ និងសុខសុភមង្គល របស់ប្រជាជន” ដែលរួមគ្នារៀបចំឡើង ដោយអគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិន និងការិយាល័យរដ្ឋលេខាធិការ ទទួលបន្ទុកប្រព័ន្ធសារព័ត៌មាន សាធារណៈនៃប្រទសេអាហ្សង់ទីន ៕
វិទ្យុមិត្តភាពកម្ពុជាចិន