ព័ត៌មានអន្តរជាតិ

ហេតុអ្វីប្រទេស ជាង១០០ សុទ្ធតែគាំទ្រ គំនិតផ្តួចផ្តើមការ អភិវឌ្ឍសកល?

យុគសម័យនីមួយៗ សុទ្ធតែមានមេរៀន សំខាន់របស់ខ្លួន ។ ប្រឈមមុខការលំបាក និងបញ្ហាជាច្រើន រួមមានការងើបឡើងវិញ នៃសេដ្ឋកិច្ចមានការលំបាក ដំណើរការអភិវឌ្ឍន៍ សកលជួប ភាពរាំងស្ទះ តើត្រូវធ្វើយ៉ាងម៉េច?

“ការអភិវឌ្ឍជាកិច្ចការចម្បង ហើយសមស្រប ប្រទេសនានា” ។ លោកXi Jinpingអ្នកដឹកនាំកំពូលរបស់ប្រទេសចិនបានគូសបញ្ជាក់ថា “ឱ្យតែប្រជាជន នៃប្រទេសនានាមានជីវភាព រស់នៅដ៏ល្អប្រសើរ វិបុលភាព ទើបអាចរក្សាបានយូរអង្វែង សន្តិសុខទើបអាចមានការធានា សិទ្ធិមនុស្ស ទើបអាចមានមូល ដ្ឋាន ។”

ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ លោក Xi Jinping អ្នកដឹកនាំកំពូល របស់ប្រទេសចិន បានលើឡើងគំនិតផ្តួចផ្តើម ការអភិវឌ្ឍសកល (ហៅកាត់ថា GDI)នៅក្នុងការជជែកវែកជាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ ដើម្បីជំរុញបញ្ហាការ អភិវឌ្ឍវិល ត្រឡប់ទៅរបៀបវារៈស្នូល អន្តរជាតិ ។ លោកបានលើកឡើងថា ប្រកាន់ខ្ជាប់ “ចាត់ទុកដួងចិត្តរបស់ប្រជាជនជាដួងចិត្ត ចាត់ទុកផលប្រយោជន៍ សកលជាផលប្រយោជន៍” នេះជាបទពិសោធន៍មូលដ្ឋាន ដែលប្រទេសចិនបានសមិទ្ធផលដ៏អស្ចារ្យ ក៏ផ្តល់មេរៀនសំខាន់ សម្រាប់ប្រទេសនានា ស្វែងរកអត្ថន័យពិត នៃការអភិវឌ្ឍ។

ការអភិវឌ្ឍជាកូនសោមាស ក្នុងការដោះស្រាយ បញ្ហាលំបាកនានា និងជាការស្វែង រកជានិច្ច របស់មនុស្សជាតិ ។ ផលប៉ះពាល់ របស់ការរីករាលដាលនៃជំងឺកូវីដ១៩ ធ្វើឱ្យអតុល្យភាព នៃការអភិវឌ្ឍសកល កាន់តែលេចធ្លោ តាមវិធីពន្យារពេលបំណុល និងការផ្តល់ជំនួយ ឧបត្ថម្ភជាដើម គំនិតផ្តួចផ្តើមការអភិវឌ្ឍសកលគាំទ្រ ប្រទេស ដែលមានការលំបាកខ្លាំង គួរសម ទន្ទឹមនឹងនេះសង្កត់ធ្ងន់ថា ចាត់ទុកវ៉ាក់សាំងប្រឆាំង វីរុសកូវីដ១៩ ជាផលិតផលសាធារណៈសកល ដើម្បីធានាឱ្យភាពអាច ទទួលបាននិងលទ្ធភាពអាចទិញបានរបស់ប្រទេសកំពុងអភិវឌ្ឍន៍។
គំនិតផ្តួចផ្តើមសកលខិតខំប្រឹងប្រែងសហការបង្កើត និម្មាបនកម្មអភិវឌ្ឍន៍ ប្រកបដោយផលប្រយោជន៍ ជាទូទៅ តុល្យភាព សម្របសម្រួលបរិយាប័ន្ន សហប្រតិបត្តិការនិងឈ្នះ-ឈ្នះនិងមានវិបុលភាព នេះសមស្របទៅនឹង តម្រូវការដែលប្រទេសនានា ពន្លឿនការស្តារឡើងវិញ បន្ទាប់ពីការរីករាលដាល នៃជំងឺកូវីដ១៩ ដែលបានរចនាផែនទី បង្ហាញផ្លូវថ្មីក្នុងការបង្រួញគម្លាត រវាងប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍ ។ បន្ទាប់ការលើកឡើង នៃគំនិតផ្តួចផ្តើម ទទួលបានការឆ្លើយតបយ៉ាង ឆាប់រហ័សរបស់ប្រទេសនានា ។

លោកPierre Moussaអគ្គលេខាធិការនៃបក្សពលកម្មកុងហ្គោ ដែលជាបក្សកាន់អំណាចបានលើកឡើងថា គំនិតផ្តួចផ្តើមការអភិវឌ្ឍសកល មានផលប្រយោជន៍ដល់ប្រទេសនានា សហការប្រឈមមុខបញ្ហា រួមមានសន្តិសុខស្បៀងនិងបម្រែបម្រួលអាកាសធាតុជាដើម ហើយរំពឹងថា គំនិតផ្តួចផ្តើមនេះអាចជំរុញការ អភិវឌ្ឍនៃប្រទេសនានា ព្រមនិងជំរុញឱ្យដួងចិត្ត របស់ប្រជាជន នៃប្រទេសនានាតភ្ជាប់គ្នា ។

លោកDon Pramudwinai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទសថៃ បានលើកឡើងថា ថៃគាំទ្រ យ៉ាងពេញលេញ គំនិតផ្តួចផ្តើមការអភិវឌ្ឍសកល ដែលប្រទេសចិនបានលើកឡើង ហើយឈរនៅជាមួយប្រទេសចិន យ៉ាងមុតមាំ តាមរយៈយន្តការកិច្ចសហប្រតិបត្តិការ ពហុភាគី គាំពារសន្តិភាព និង ស្ថិរភាពក្នុងតំបន់ ជំរុញប្រទេសកំពុងអភិវឌ្ឍន៍ធ្វើការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការ ។

លោកArmida Alisjahbana អគ្គលេខាធិការរងនិងលេខាធិការ ប្រតិបត្តិកិច្ចការសេដ្ឋកិច្ចនិងសង្គមនៃអង្គការសហប្រជាជាតិបានលើកឡើងថា គំនិតផ្តួចផ្តើម ការ អភិវឌ្ឍសកលដែលប្រទេសចិន បានលើកឡើងមានលក្ខណៈសម្របសម្រួល និង លក្ខណៈជាប់លាប់យ៉ាងពេញ លេញជាមួយ គំនិតផ្តួចផ្តើម ពាក់ព័ន្ធ នៃអង្គការ សហប្រជាជាតិ គំនិតផ្តួចផ្តើមទាំងនេះ នឹងបន្ថែម កម្លាំងរស់វើកដល់ពហុភាគី និយមនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ព្រមទាំងរួមគ្នា ជំរុញការអភិវឌ្ឍជានិរន្តរភាព ក្នុងតំបន់ ។

តាមការណែនាំរបស់ក្រសួង ការបរទេសចិន បានឱ្យដឹង ថា ចាប់ពីខែកញ្ញា ឆ្នាំ២០២១ លោក XiJinping ប្រធានរដ្ឋចិនបានលើកឡើងគំនិតផ្តួច ផ្តើមការអភិវឌ្ឍសកលមក រួមមានប្រទេសជាង១០០និងអង្គការអន្តរជាតិជាច្រើន រួមមានអង្គការសហប្រជាជាតិ ជាដើមបានគាំទ្រគំនិត ផ្តួចផ្តើមនេះ ហើយមានប្រទេសជាង៦០ បានចូលរួមក្រុមមិត្តភាព នៃគំនិតផ្តួចផ្តើមការអភិវឌ្ឍ សកល៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top