ឡុងដ៌ ៖ ចក្រភពអង់គ្លេស អាចមាននាយករដ្ឋមន្ត្រីថ្មី នៅព្រឹកថ្ងៃច័ន្ទ សប្ដាហ៍ក្រោយនេះ ដែវាត្រូវបានបញ្ជាក់ បន្ទាប់ពីសំណុំថ្មី នៃច្បាប់ប្រកួតប្រជែងភាព ជាអ្នកដឹកនាំត្រូវបានប្រកាស ដោយគណបក្សអភិរក្ស ។
បេក្ខជននឹងត្រូវឈានដល់របារខ្ពស់ នៃអ្នកគាំទ្រ ១០០ ក្នុងចំណោមសមាជិកសភា Tory ដើម្បីឈានទៅបោះឆ្នោតជុំទីមួយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។
ជាមួយនឹងសមាជិកសភាសរុប ចំនួន ៣៥៧នាក់នៅក្នុងសភាអង់គ្លេស នេះមានន័យថា អតិបរមា ៣នាក់អាចឈរឈ្មោះបាន។ អតីតអធិការបតី Rishi Sunak បានប្រកាសបេក្ខភាព របស់លោកជាមួយនឹងប្រធានសភា Penny Mordaunt។
អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ដែលបច្ចុប្បន្នកំពុង សម្រាកលំហែកាយនៅ Caribbean ក៏បានអនុញ្ញាតឱ្យឈ្មោះ របស់លោកផ្សព្វផ្សាយ ជាបេក្ខជនផងដែរ។
ប្រសិនបើលោក Johnson ស្ថិតក្នុងគូចុងក្រោយ នៃសមាជិកសភា បន្ទាប់ពីការបោះឆ្នោតជុំទី២ ប្រសិនបើលោក ទទួលបានសម្លេងយ៉ាងតិច ១០០ នោះលោកនឹងក្លាយជាអ្នកឈ្នះ ព្រោះលោកនៅតែមានប្រជាប្រិយភាពខ្ពស់ ក្នុងចំណោមសមាជិកភាព៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
