ព័ត៌មានអន្តរជាតិ

Politico ៖ អាល្លឺម៉ង់ និងបារាំង ព្រមព្រៀងគ្នា លើការជំរុញប្រឆាំងនឹង ផែនការរបស់អាមេរិក

បរទេស៖ មេដឹកនាំ របស់ប្រទេសអាល្លឺម៉ង់ និងបារាំង តាមសេចក្តីរាយការណ៍ បានឈានដល់ការឯកភាពគ្នា ថា EU នឹងត្រូវសងសឹក សហរដ្ឋអាមេរិក ប្រសិនបើអាមេរិកបន្តកាត់បន្ថយពន្ធ ដែលបានគ្រោងទុក និងអត្ថប្រយោជន៍ថាមពល ក្នុងគោលបំណងលើកទឹកចិត្ត ឱ្យក្រុមហ៊ុនផ្លាស់ប្តូរ ស្ថានភាពផលិតកម្ម។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា គេហទំព័រព័ត៌មាន Politico បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ថា អធិការបតីអាល្លឺម៉ង់លោក Olaf Scholz និងប្រធានាធិបតីបារាំងលោក Emmanuel Macron ទាំងពីរមានការព្រួយបារម្ភ ចំពោះច្បាប់កាត់បន្ថយ អតិផរណារបស់សេតវិមាន ដែលពួកគេចាត់ទុកថាជា “អ្នកការពារ” ។

រឿងនេះត្រូវបានគេរាយការណ៍ថាបានពិភាក្សានៅឯអាហារថ្ងៃត្រង់របស់មេដឹកនាំទាំង២នៅទីក្រុងប៉ារីសមួយថ្ងៃមុន។ យោងតាមគេហទំព័រដែលដកស្រង់ពី “មនុស្សដែលដឹងពីការពិភាក្សារបស់ពួកគេ” មេដឹកនាំទាំងពីរបានយល់ស្របថា ផែនការឧបត្ថម្ភធន របស់រដ្ឋដែលប្រកាសដោយសហរដ្ឋអាមេរិក នឹងបង្កើតការប្រកួតប្រជែង មិនយុត្តិធម៌ ហើយមិនគួរមិនមានចម្លើយនោះទេ។

Politico បានកត់សម្គាល់ថា កិច្ចព្រមព្រៀងរបស់ពួកគេ បានកើតឡើងទោះបីជាមានភាពខុសគ្នា នៃមតិរវាង Scholz និង Macron លើបញ្ហាសំខាន់ៗផ្សេងទៀត រួមទាំងថាមពល និងការការពារក្តី។

ដើម្បីទប់ទល់នឹងផែនការរបស់ទីក្រុងវ៉ាស៊ីនតោន រដ្ឋាភិបាលទីក្រុងប៉ារីស និងទីក្រុងប៊ែរឡាំង តាមសេចក្តីរាយការណ៍បានព្រមព្រៀងគ្នា ក្នុងការស្នើគម្រោង ការលើកទឹកចិត្តដូចគ្នា នៅទូទាំងសហភាពអឺរ៉ុប សម្រាប់អាជីវកម្ម៕

ប្រែសម្រួលៈ ណៃ តុលា

To Top