ព័ត៌មានអន្តរជាតិ

លោក Xi Jinping បានគូសបញ្ជាក់ ក្នុងដំណើរ ចុះត្រួតពិនិត្យការងារ ពីការជំរុញការស្តារ និងអភិវឌ្ឍជនបទ ដោយគ្រប់ជ្រុងជ្រោយ ខិតខំប្រឹងប្រែង ដើម្បីសម្រេចបាន នូវទំនើបកម្មវិស័យ កសិកម្មនិងជនបទ

ថ្មីៗនេះ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធារដ្ឋចិន និងជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន បានចុះត្រួតពិនិត្យការងារ នៅក្រុង Yan’an ខេត្តShaanxi និងAnyang ខេត្ត Henan លោកបានគូសបញ្ជាក់ថា ការកសាងប្រទេសសង្គមនិយម ទំនើបដោយគ្រប់ជ្រុងជ្រោយ ភារកិច្ចពិបាកបំផុតនិងធ្ងន់បំផុត នៅតែ ស្ថិតនៅជនបទ ។
ត្រូវរៀនសូត្រនិងអនុវត្ត ដោយគ្រប់សព្វនូវស្មារតី នៃសមាជកបក្សកុម្មុយនីស្តចិនលើកទី ២០ ប្រកាន់ខ្ជាប់នូវការអភិវឌ្ឍ ជនបទជាអាទិភាព ពង្រីកស្មារតី Yan’an និងស្មារតីប្រឡាយទឹក Hongqi ពង្រឹងនិងពង្រីកសមិទ្ធផល នៃយុទ្ធនាការពុះពារឧបសគ្គ ក្នុងការលុប បំបាត់ភាពក្រីក្រ ជំរុញដោយគ្រប់ជ្រុង ជ្រោយ នូវការស្តារនិងអភិវឌ្ឍជនបទ ខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវទំនើបកម្មវិស័យ កសិកម្មនិងជនបទ ។

ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែតុលា លោក Xi Jinping បានចុះទៅដល់ជន បទ សាលារៀន មូលដ្ឋានអប់រំពណ៌ក្រហម និងអង្គភាពអភិរក្សវត្ថុបុររាណ ជាដើមនៃក្រុងក្រុងYan’an ខេត្ត Shaanxi និង Anyang ខេត្ត Henan ប្រទេសចិន ដើម្បីធ្វើការត្រួតពិនិត្យការងារ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top