ព័ត៌មានអន្តរជាតិ

ប៉ង់តាហ្គោន ប្រកាសផ្តល់ជំនួយ សព្វាវុធថ្មីៗតម្លៃ ២៧៥លានដុល្លារទៀត ឲ្យអ៊ុយក្រែន

បរទេស៖ យោងតាមការចេញផ្សាយដោយ rt.com កាលពីយប់ថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថា មន្ទីរប៉ង់តាហ្គោនបាន
សម្រេចក្នុងការផ្តល់ជំនួយយោធា ជាអាវុធជាច្រើនប្រភេទរួមមាន ទាំងប្រព័ន្ធការពារមីស៊ីល HIMARS កាំភ្លើងធំនិងរថយន្ត
យោធាប្រភេទ HUMVEE និងអាវុធយុទ្ធភ័ណ្ឌខ្នាតតូចជាច្រើនទៀតផង ទៅឲ្យប្រទេសអ៊ុយក្រែន។

ប្រភពដដែលបានសរសេរទៀតថា កញ្ចប់អាវុធថ្មីនេះមានតម្លៃ សរុបប្រមាណជា ២៧៥លានដុល្លារ ធ្វើឡើងនៅចំពេលដែលអ៊ុយក្រែន កំពុងបើកប្រតិបត្តិការទ្រងទ្រាយធំ ដោយសង្ឃឹមថា នឹងវាយបកត្រឡប់យកតំបន់ទាំង៤ ដែលគ្រប់គ្រងដោយរុស្សីនោះ មកវិញព្រមទាំងផែនការ ដើម្បីវាយយកតំបន់ Crimea ទៀតផង។

គិតត្រឹមថ្ងៃសុក្រម្សិលមិញនេះ ផងដែររុស្សីបានអះអាង បានបញ្ចប់ការជន្លៀស ជនស៊ីវិលចេញពីតំបន់ Kherson ហើយជាមួយនឹងចំនួនសរុបប្រហែលជា ៧០០០០នាក់ ដោយជឿជាក់ថា សមរភូមិជាមួយនឹងអ៊ុយក្រែន នឹងកើតឡើងនៅទីនេះ ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top