ថ្ងៃទី៣១ខែតុលាឆ្នាំ២០២២ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនបានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក Blinken រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកដើម្បីផ្លាស់ប្តូរមតិយោបល់ស្តីពីទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ននិងក្នុងមួយរយៈពេលនៅថ្ងៃអនាគត។
លោក Blinken បានថ្លែងអាមេរិកយកចិត្តទុកដាក់យ៉ាងដិតដល់ចំពោះសមាជបក្សកុម្មុយនីស្តចិនលើកទី២០និងរបាយការណ៍នៃសមាជលើកនេះ ។ លោក Wang Yi បានថ្លែងថា បើសិនសហរដ្ឋអាមេរិកចង់ស្វែងយល់ពីប្រទេសចិនដោយពិតប្រាកដ ក៏សូមសិក្សាយ៉ាងម៉ត់ចត់នូវរបាយការណ៍សមាជបក្សកុម្មុនីស្តចិនលើកទី២០ ។ គោលនយោបាយក្នុងនិងក្រៅប្រទេសរបស់ប្រទេសចិនគឺមានភាពបើកចំហនិងតម្លាភាព គោលបំណងយុទ្ធសាស្រ្តគឺច្បាស់លាស់ណាស់។
លោក Wang Yi បានគូសបញ្ជាក់ថា ការជំរុញឱ្យទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិកវិលត្រឡប់ទៅកាន់មាគ៌ាអភិវឌ្ឍន៍ប្រកបដោយស្ថេរភាពមិនត្រឹមតែសមស្របនឹងផលប្រយោជន៍រួមរបស់ចិននិងសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ថែមទាំងជាការរំពឹងទុកជាទូទៅរបស់សហគមន៍អន្តរជាតិទៀតផង ។
សហរដ្ឋអាមេរិកគួរតែបញ្ឈប់ទង្វើគាបសង្កត់ទៅលើប្រទេសចិន កុំបង្កឧបសគ្គថ្មីដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ការដែលសហរដ្ឋអាមេរិកបានដាក់ចេញច្បាប់ថ្មីដើម្បីគ្រប់គ្រងការនាំចេញទៅកាន់ប្រទេសចិន រឹតត្បិតការវិនិយោគចំពោះប្រទេសចិន បានរំលោភយ៉ាងធ្ងន់ធ្ងរលើបទប្បញ្ញត្តិពាណិជ្ជកម្មសេរី បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើផលប្រយោជន៍ស្របច្បាប់របស់ប្រទេសចិន គួរតែកែតម្រូវ។
លោកថ្លែងថារីករាយបន្តរក្សាទំនាក់ទំនងជាមួយចិននៅដំណាក់កាលក្រោយ៕