ព័ត៌មានអន្តរជាតិ

Update៖ ចាប់ខ្លួនអ្នកពាក់ព័ន្ធ ក្រោយបាក់ស្ពាននៅឥណ្ឌា បណ្តាលឲ្យស្លាប់ មនុស្សជាង១៣០នាក់

MORBI: ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ថា ប៉ូលិសបានឲ្យដឹងថា មនុស្សចំនួន៩នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទ ពាក់ព័ន្ធនឹងការបាក់ស្ពានថ្មើរជើង នៅភាគខាងលិច នៃប្រទេសឥណ្ឌា ដែលបានសម្លាប់មនុស្ស យ៉ាងហោចណាស់១៣៧នាក់ ។

ស្ពានដែលបានបើកឡើងវិញ ប៉ុន្មានថ្ងៃមុននេះ បន្ទាប់ពីជួសជុលរួច បានបាក់កាលពីល្ងាចថ្ងៃអាទិត្យ ដោយធ្វើឲ្យមនុស្សរាប់រយនាក់ ធ្លាក់ចូលទៅក្នុងទន្លេ ឬតោងជាប់នឹងការបាក់បែក ខណៈដែលស្រែកឱ្យគេជួយក្នុងទីងងឹត ។

លោក Ashok Kumar Yadav មន្ត្រីប៉ូលិសជាន់ខ្ពស់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកទាំង៩ដែលជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុន ដែលថែទាំស្ពាននៅ Morbi កំពុងត្រូវបានស៊ើបអង្កេត ពីបទមនុស្សឃាត ដែលមិនពាក់ព័ន្ធនឹងឃាតកម្ម។

ក្រុមមនុស្សនៅកន្លែងនោះ បានប្រារព្ធថ្ងៃចុងក្រោយនៃថ្ងៃបុណ្យ Diwali ។

ខ្សែវីដេអូពីទូរទស្សន៍ CCTV បានបង្ហាញពីសំណង់ ដែលមានអាយុជិត១៥០ឆ្នាំ ដែលមានសភាពទ្រុឌទ្រោម ដោយមានមនុស្ស២-៣នាក់ ដែលទំនងជាមានចេតនាធ្វើឲ្យរញ្ជួយស្ពាន នៅមុនពេលវាដាច់ធ្លាក់ចូលទឹក ៕ ​ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top