ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ប្រកាសដាក់ទណ្ឌកម្ម មន្ត្រីអាមេរិក១០នាក់ អង្គភាព៤ ដែលជ្រៀតជ្រែកការងារផ្ទៃក្នុង

បរទេស៖ ក្រសួងការបរទេសរបស់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសរដ្ឋាភិបាលទីក្រុងតេហរ៉ង់ បានសម្រេចចិត្តក្នុងការដាក់ទណ្ឌកម្ម ប្រឆាំងទៅនឹងបុគ្គលដែលជាមន្ត្រីរបស់អាមេរិក ចំនួន១០នាក់ និងអង្គភាពចំនួន៤ផ្សេងទៀត ដែលមានការពាក់ព័ន្ធ ទៅនឹងសកម្មភាព រំលោភបំពានសិទ្ធមនុស្ស និងចាពិសេសការជ្រៀតជ្រែកកិច្ចការងារផ្ទៃក្នុងប្រទេសអ៊ីរ៉ង់។

នៅក្នុងសេចក្តីថ្លែងការណ៍ ដើម្បីថ្កោលទោស ដែលមាននៅលើវេបសាយ របស់ក្រសួងការបរទេស ក៏បានសរសេរទៀតដែរថា ទណ្ឌកម្មដែលបានដាក់ចេញ គឺផ្អែកទាំងស្រុងទៅលើច្បាប់ របស់ប្រទេសអ៊ីរ៉ង់ ដើម្បីប្រឆាំងទៅនឹងក្រុមបង្កហេតុ នៅក្នុងការងារថែរក្សាសិទ្ធមនុស្ស និងជាពិសេសក្នុងការប្រឆាំង ទៅនឹងសកម្មភាពភេវរកម្ម នៅក្នុងតំបន់ផងដែរ។

នៅក្នុងបញ្ជីមន្ត្រីអាមេរិកទាំងនោះ គេសង្កេតឃើញមាន មេបញ្ជាការយោធាជាន់ខ្ពស់ជាច្រើនរូបផងដែរ ដូចជាលោកមេបញ្ជាការ Michale Kurillaនិង មេបញ្ជាការរង Gregory Guillot ជាដើម។

គួរឲ្យដឹងដែរថា ទណ្ឌកម្មនោះនឹងត្រូវហាមឃាត់បុគ្គល ក្នុងបញ្ជីមិនឱ្យទទួលបានទិដ្ឋាការ និងអាចធ្វើដំណើរចូលប្រទេសអ៊ីរ៉ង់ ហើយនឹងបង្កកទ្រព្យសម្បត្តិ និងគណនីធនាគាររបស់ពួកគេ នៅក្នុងប្រទេសអ៊ីរ៉ង់ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top