បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា អឺរ៉ុបនឹងអាចប្រឈមមុខទៅនឹង បញ្ហាកង្វះខាតហ្គាស
ដល់ទៅ ៣០ពាន់លានម៉ែត្រគូប នៅក្នុងអំឡុងពេលរដូវក្តៅដ៏សំខាន់មួយ ដែលស្ថិតនៅក្នុងឆ្នាំ២០២៣។
ការព្រមានដែលបានធ្វើឡើង ដោយទីភ្នាក់ងារថាមពល អន្តរជាតិហៅកាត់ថា IEA បានបន្តទៀតថា៖អឺរ៉ុបចាំបាច់ត្រូវធ្វើ
ការឆ្លើយតបនិងត្រៀមខ្លួន ឲ្យបានឆាប់រហ័សបំផុតដើម្បីបញ្ជៀស ភាពគ្រោះថ្នាក់ដែលបង្កមកពី កង្វះខាតហ្គាសនៅឆ្នាំក្រោយ។
ទោះបីជាបច្ចុប្បន្នស្តុកផ្ទុកហ្គាស របស់សហភាពអឺរ៉ុបជាច្រើន ភាគច្រើនមានទំហំដល់ទៅ ៩៥ភាគរយ ក្តីប៉ុន្តែ IEA បានលើកឡើង
ពីបញ្ហាមួយចំនួនដែលនឹង អាចកើតឡើងនូវក្តីកង្វល់ថា ហ្គាសទាំងនោះនឹងមិនគ្រប់គ្រាន់ឡើយ សម្រាប់រដូវក្តៅឆ្នាំក្រោយ។
IEA បានអះអាងទៀតថា អឺរ៉ុបនឹងប្រឈមមុខបញ្ហាដ៏ធំមួយទៀត គឺការផ្គត់ផ្គត់របស់រុស្សីនឹង មិនដំណើរការមកវិញជាធម្មតាឡើយ
ឬថែមទាំងអាចបញ្ឈប់ការ ផ្គត់ផ្គង់ទាំងស្រុងទៀតផង ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
