ព័ត៌មានអន្តរជាតិ

អនុរដ្ឋមន្ត្រីរុស្សី អះអាងថា មូស្គូនឹងមិនពិភាក្សា ជាមួយនឹងអាមេរិកឡើយ ជុំវិញបញ្ហាអ៊ុយក្រែន

បរទេស ៖ មន្ត្រីការទូត ជាន់ខ្ពស់របស់ប្រទេសរុស្សី កាលពីថ្ងៃអង្គារម្សិលមិញនេះ បានប្រកាសថា ប្រទេសរុស្សីនឹង មិនមានការពាក់ព័ន្ធទៅ នឹងការចរចាជាមួយ នឹង អាមេរិកឡើយ ចំពោះមុខបញ្ហានៅអ៊ុយក្រែន ប៉ុន្តែរដ្ឋាភិបាលក្រុងមូស្គូ នៅតែបើកចំហជានិច្ច ក្នុងការចរចា ដោយផ្ទាល់ជាមួយនឹង រដ្ឋាភិបាលទីក្រុងគៀវ ។

នៅពេលត្រូវបាន សួរអំពីលទ្ធភាព នៃការចរចាទ្វេភាគី ជាមួយនឹងរដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោននោះ លោកអនុរដ្ឋមន្ត្រីការបរទេសរុស្សី លោក Andrey Rundenko បានបញ្ជាក់ថា រុស្សីនឹងមិនទទួលយកការពិភាក្សានេះ ជាដាច់ខាត ហើយជាពិសេសទោះបីជាការចរចា ជាមួយនឹងអ៊ុយក្រែន ក្តីគឺធ្វើឡើង ដោយមិនមានការ កំណត់លក្ខខណ្ឌ ជាមុនឡើយ។

គួរឲ្យដឹងដែរថា កាលពីដើមខែតុលាប្រធានាធិបតី អ៊ុយក្រែន លោក Vladimir Zelensky បានចុះហត្ថលេខា លើក្រិត្យហាមប្រាមមួយ ចំពោះកិច្ចការងារកាទូតទាំងឡាយ ជាមួយនឹង លោកប្រធានាធិបតី Vladimir Putin ដោយលើកឡើង នឹងមិនមានកិច្ចពិភាក្សាណាមួយ អាចធ្វើឡើងឡើយដរាបណារុស្សី មានវត្តមានប្រធានាធិបតីថ្មី ជាមុនសិន ប៉ុន្តែទោះបីជាយ៉ាងណាក្តី រដ្ឋាភិបាលទីក្រុងមូស្គូ តែងតែបានធ្វើការលើកឡើង ម្តងហើយម្តងទៀត ចំពោះការបើកទ្វាចរចា សម្រាប់អ៊ុយក្រែន ៕

ប្រែសម្រួល៖ស៊ុនលី

To Top