បរទេស ៖ ប្រធានាធិបតី នៃកោះតៃវ៉ាន់លោកស្រី Tsai Ing-Wen កាលពីថ្ងៃអង្គារម្សិលមិញនេះ បានថ្លែងប្រាប់ទៅកាន់ក្រុម
ការងារកាសែត របស់ The Atlantic ថាពិតជានឹងអាចមានការ គម្រាមកំហែងខ្លាំងពីប្រទេសចិន ។
លោកស្រីបានបន្តទៀតថា ទោះបីជាកន្លងមកចិន បានបញ្ជាក់ថា នឹងធ្វើការដាក់បញ្ចូលកោះ តៃវ៉ាន់ តាមវិធីសាស្ត្រដោយសន្តិភាពក្តី ប៉ុន្តែក្នុងករណី ដែលជម្លោះកើតឡើងនោះ កោះតៃវ៉ាន់នឹងធ្វើការស្នើសុំ ទៅកាន់លោកខាងលិច ដើម្បីឲ្យជួយគាំទ្រជាមិនខាន។
លោកស្រីបានគូសបញ្ជាក់ទៀតដែរថា ៖ យើងត្រូវតែត្រៀមរៀមចំខ្លួនឯង ឲ្យបានរួចជាស្រេច ចំពោះមុខការលុកលុយ របស់ចិននាពេល ណាមួយ ប្រសិនបើរឿងនេះ ពិតជាអាចកើតឡើង លើយើងពិតមែននោះ ហើយវាគឺជាការគម្រាម កំហែងដ៏គ្រោះថ្នាក់បំផុត។
គួររំលឹកដែរថា កងកម្លាំងការពារជាតិ របស់កោះតៃវ៉ាន់ បានកកើតឡើង ចាប់តាំងតែពីឆ្នាំ១៩៤៩ ក្រោយពេលដែលមេដឹកនាំ សេរីលោក Chiang Kai-Shek បានចាញ់បក្សកុម្មុយនីសចិន ហើយរត់ភៀសខ្លួន ទៅរស់នៅលើកោះមួយនេះ ៕
ប្រែសម្រួល៖ស៊ុនលី
