បរទេស៖ ប្រទេសរុស្សី បានធ្វើការសម្រេចចិត្តហើយ ក្នុងការដកកងកម្លាំងយោធាច្រាំងទន្លេ Dnieper ដែលស្ថិតនៅក្នុងទីក្រុង Kherson ជាតំបន់ប្រយុទ្ធជួរមុខ ជាមួយនឹងអ៊ុយក្រែនហើយ។
ការប្រកាសដែលត្រូវធ្វើឡើង ដោយក្រសួងការពារជាតិនៃប្រទេសរុស្សី បានបន្ថែមទៀតថារុស្សីចង់បញ្ចៀសនូវការបាត់បង់ ដែលមិនមានអត្ថប្រយោជន៍ នៅក្នុងចំណោមកងកម្លាំងយោធា និងជាពិសេសអាយុជីវិត របស់ពលរដ្ឋស៊ីវិល។
ក្រសួងបានបញ្ជាក់ទៀតថាការសម្រេចចិត្ត ដែលបានធ្វើឡើងគឺជាមិនមានរឿងងាយស្រួលឡើយ ប៉ុន្តែមេបញ្ជាការជាច្រើនយល់ឃើញថា មិនមានសារៈសំខាន់អ្វីដែលត្រូវទុកកម្លាំងយោធា នៅទីនេះទៀតឡើយ។
គួរឲ្យដឹងដែរថាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ អជ្ញាធរក្នុងតំបន់បានព្យាយាម ក្នុងការជន្លៀសពលរដ្ឋស៊ីវិលចេញ ពីតំបន់ច្រាំងទន្លេ Dnieper នេះយ៉ាងច្រើនបំផុតតាមដែលអាចធ្វើទៅបាន ដោយសារតែមានការវាយប្រហារខ្លាំងៗ ពីសំណាក់អ៊ុយក្រែនពីត្រើយម្ខាង ហើយជាលទ្ធផលមនុស្ស ប្រមាណជា១១៥០០០នាក់ បានចាកចេញពីទីក្រុងនេះ៕ ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
