ព័ត៌មានអន្តរជាតិ

អាមេរិក ហ្វីលីពីន នឹងចាប់ផ្តើមសាងសង់ ទីតាំងសម្រាប់ធ្វើសមយុទ្ធយោធារួម នៅឆ្នាំក្រោយ

បរទេស ៖ សហរដ្ឋអាមេរិក និងប្រទេសហ្វីលីពីន កាលពីពេលថ្មីៗនេះ បានប្រកាសហើយថា នឹងសហការគ្នា ក្នុងការសាងសង់ ទីតាំងហ្វឹកហ្វឺននិងឃ្លាំង ជាច្រើនកន្លែងទៀត នៅក្នុងប្រទេស សម្រាប់កិច្ចត្រៀមការងារ សមយុទ្ធយោធា និងជាពិសេស គឺដើម្បីបង្កើនទំនាក់ទំនងការពារជាតិ រវាងគ្នានិងគ្នា។

យោងតាមការចេញ ផ្សាយរបស់ The Bloomberg បានឲ្យដឹងទៀតថា ដំណើរការងារនេះ នឹងចាប់ផ្តើមនៅលើមូលដ្ឋានទ័ព ចំនួន២របស់ហ្វីលីពីន ដែលមួយនៅភាគខាងជើង ប្រទេស និងមួយទៀតនៅមូលដ្ឋាន ទ័ពអាកាសភាគខាងត្បូង។

សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើង ដោយក្រសួងការពារជាតិ របស់ហ្វីលីពីនក៏បានអះអាងឲ្យដឹងទៀត ដែរដើម្បីអាចដំណើរការងារនេះដែរ កញ្ចប់ទឹកប្រាក់ប្រមាន ជា៦៦,៥លានដុល្លារ ត្រូវបានអនុម័តយកទៅប្រើប្រាស់ ។

គួរឲ្យដឹងដែរថា ប្រធានាធិបតីហ្វីលីពីនលោក Marcos Jr កំពុងព្យាយាម ក្នុងការបង្កើនទំនាក់ទំនងទ្វេភាគី ជាមួយនឹងអាមេរិក ចំពោះវិស័យការពារជាតិ ជាពិសេសកិច្ចការងារ ធ្វើទំនើបកម្មសព្វាវុធរបស់ខ្លួនក្នុងពេល ដែលជម្លោះជាមួយនឹងចិន នៅតែមាននៅឡើយ ក្នុងតំបន់សមុទ្រចិនខាងត្បូង៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top