ព័ត៌មានអន្តរជាតិ

Update៖ ប្រធានាធិបតីអ៊ុយក្រែន ថ្លែងថា ពលរដ្ឋអ៊ុយក្រែន ១០លាននាក់គ្មានថាមពលប្រើប្រាស់ ក្រោយពី រុស្ស៊ីវាយប្រហារដោយមីស៊ីលកាលពីថ្មីៗនេះ

គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា ប្រជាជនអ៊ុយក្រែន១០លាននាក់គ្មានថាមពលប្រើប្រាស់ បន្ទាប់ពីរលកថ្មីនៃការវាយប្រហារដោយកាំមីស៊ីល ដែលបាញ់ដោយរុស្ស៊ី ។
យ៉ាងហោចណាស់មនុស្សចំនួន៧នាក់បានស្លាប់នៅក្នុងការវាយប្រហារដោយចំនួននេះត្រូវបានគេរំពឹងថា នឹងកើនឡើង ។

លោក Zelensky បានថ្លែងនៅក្នុងសុន្ទរកថានាពេលយប់របស់គាត់ថា “យើងកំពុងធ្វើអ្វីគ្រប់យ៉ាងដើម្បីធ្វើឱ្យការផ្គត់ផ្គង់មានលក្ខណៈធម្មតាមកវិញ” ។

លោកបានថ្លែងទៀតថា ការការពារដែនអាកាសរបស់អ៊ុយក្រែន អាចបាញ់ទម្លាក់មីស៊ីលបាញ់ចេញពីនាវាចំនួន៦គ្រាប់ និងយន្តហោះគ្មានមនុស្សបើកចំនួន៥គ្រឿង ។

គួររំលឹកថា កាលពីថ្ងៃព្រហស្បតិ៍ រុស្ស៊ីបានវាយប្រហារមកលើអ៊ុយក្រែនជាមួយនឹងរបាំងមីស៊ីលថ្មី ដោយវាយលុកទីតាំងដំឡើងថាមពល និងអគារស៊ីវិលមិនតិចជាង២ថ្ងៃនោះទេ បន្ទាប់ពីការទម្លាក់គ្រាប់បែកដ៏ខ្លាំងបំផុតមួយរបស់ខ្លួន ។

ផ្ទាំងពាណិជ្ជកម្ម

នេះគឺជាយុទ្ធសាស្ត្ររបស់រុស្ស៊ីនាពេលថ្មីៗនេះ បន្ទាប់ពីការដកខ្លួនថយពីសមរភូមិ ហើយឥទ្ធិពលរបស់ប្រទេសនេះកំពុងចាប់ផ្តើមមានអារម្មណ៍ថាហាក់បីដូចជាកាន់តែធ្ងន់ធ្ងរទៅៗ ។

ប្រជាជននៅទីក្រុង គៀវ បានភ្ញាក់ពីដំណេកដោយឃើញមានព្រិលធ្លាក់ចុះនៅព្រឹកថ្ងៃព្រហស្បតិ៍ ហើយការផ្តាច់ភ្លើងជាបន្ទាន់បានធ្វើឱ្យមនុស្សជាច្រើនមិនមានកម្តៅគ្រប់គ្រាន់នៅក្នុងផ្ទះរបស់ពួកគេ ។

ការដាច់ចរន្តអគ្គីសនីដែលរងគ្រោះភាគច្រើន គឺនៅក្នុងរដ្ឋធានី គៀវ ភាគខាងលិចនៃទីក្រុង Vinnytsia ទីក្រុងកំពង់ផែ Odesa នៅភាគនិរតី និង Sumy នៅភាគខាងជើងឆៀងខាងកើតប្រទេស ។

អ៊ុយក្រែន កំពុងទទួលយកការប្រុងប្រយ័ត្នការវាយប្រហារផ្លូវអាកាសយ៉ាងខ្លាំងបន្ទាប់ពីការវាយប្រហារដ៏ធំនាពេលថ្មីៗនេះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top