ព័ត៌មានអន្តរជាតិ

Update៖ អង្គការ NATO នឹងអំពាវនាវសុំ ឲ្យសម្ព័ន្ធមិត្តផ្តល់ជំនួយបន្ថែម ដល់រដ្ឋាភិបាលក្រុងគៀវ

រ៉ូម៉ានី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោក Jens Stoltenberg ប្រធានអង្គការ NATO នឹងអំពាវនាវឱ្យសម្ព័ន្ធមិត្តសន្យាផ្តល់ជំនួយរដូវរងាបន្ថែមទៀតសម្រាប់ទីក្រុង គៀវ នៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃអង្គារ និងថ្ងៃពុធ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនបានប្រាប់ដល់អ្នកស្រុកឱ្យទប់ទល់នឹងភាពត្រជាក់ និងងងឹត១សប្តាហ៍ទៀត ដោយសារការវាយប្រហាររបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធ ។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស NATO នៅទីក្រុង Bucharest នឹងផ្តោតលើការបង្កើនជំនួយយោធាសម្រាប់អ៊ុយក្រែន ដូចជាប្រព័ន្ធការពារដែនអាកាស និងគ្រាប់រំសេវ ទោះបីជាអ្នកការទូតទទួលស្គាល់បញ្ហាផ្គត់ផ្គង់ និងសមត្ថភាពក៏ដោយ ប៉ុន្តែក៏ពិភាក្សាអំពីជំនួយដែលមិនមានគ្រោះថ្នាក់ផងដែរ ។

ផ្នែកមួយនៃជំនួយទាំងនេះ ដូចជាប្រេងឥន្ធនៈ ការផ្គត់ផ្គង់វេជ្ជសាស្រ្ត ឧបករណ៍សម្រាប់រដូវរងា និងយន្តហោះគ្មានមនុស្សបើក ត្រូវបានបញ្ជូនតាមរយៈកញ្ចប់ជំនួយរបស់អង្គការ NATO ដែលសម្ព័ន្ធមិត្តអាចរួមចំណែកដល់ និងដែលលោក Stoltenberg មានគោលបំណងបង្កើន ។

លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានព្រមានពលរដ្ឋរបស់ខ្លួនអំពីការវាយប្រហារថ្មីរបស់រុស្ស៊ីក្នុងសប្តាហ៍នេះ ដែលអាចអាក្រក់ដូចកាលពីសប្តាហ៍មុន ដែលជាការអាក្រក់បំផុត ដែលបានធ្វើឱ្យមនុស្សរាប់លាននាក់គ្មានកម្តៅ ទឹក ឬថាមពល ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top