ព័ត៌មានអន្តរជាតិ

អឺរ៉ុប ត្រៀមដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី ដោយផ្ដោតលើកងកម្លាំងយោធា និងការផ្គត់ផ្គង់ យន្ដហោះដ្រូន

ព្រុចសែល៖ គណៈកម្មការអឺរ៉ុប បានស្នើកញ្ចប់ទណ្ឌកម្មទី៩ ប្រឆាំងនឹងរុស្ស៊ី ដែលនឹងរួមបញ្ចូលបុគ្គលនិងអង្គភាពជិត ២០០ និងកាត់បន្ថយការចូលប្រើយន្តហោះដ្រូនរបស់រុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កញ្ចប់ទណ្ឌកម្មទាំងប្រាំបីដែលបានណែនាំមកទល់ពេលនេះគឺ “ពិបាក” ប៉ុន្តែគណៈកម្មការកំពុង “បង្កើនសម្ពាធលើប្រទេសរុស្ស៊ី” ។

កញ្ចប់ទណ្ឌកម្មទី៩ នេះស្នើបន្ថែមបុគ្គល និងអង្គភាពបន្ថែមជិត ២០០ ទៅក្នុងបញ្ជីដាក់ទណ្ឌកម្ម រួមទាំងកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ក៏ដូចជាមន្ត្រីបុគ្គល និងក្រុមហ៊ុនឧស្សាហកម្មការពារជាតិ ក្នុងចំណោមក្រុមហ៊ុនដទៃទៀត។

កញ្ចប់នេះក៏បានស្នើដាក់ទណ្ឌកម្មប្រឆាំងនឹងធនាគាររុស្ស៊ីចំនួន ៣បន្ថែមទៀត រួមទាំងការហាមឃាត់ប្រតិបត្តិការពេញលេញលើធនាគារអភិវឌ្ឍន៍តំបន់រុស្ស៊ីផងដែរ។

ជាងនេះទៅទៀត គណៈកម្មការអឺរ៉ុប បានស្នើឱ្យដាក់ការត្រួតពិនិត្យការនាំចេញថ្មី និងការរឹតបន្តឹងលើសារធាតុគីមីសំខាន់ៗ សារធាតុសរសៃប្រសាទ គ្រឿងអេឡិចត្រូនិក និងសមាសធាតុ IT ដែលរុស្ស៊ីអាចប្រើប្រាស់បាន៕ប្រែសម្រួល ឈូក បូរ៉ា

To Top