ព័ត៌មានអន្តរជាតិ

ជប៉ុន និងអូស្ត្រាលី ប្តេជ្ញាពង្រឹងទំនាក់ទំនង សន្តិសុខ ចំពេលមានការគំរាមកំហែង របស់ចិន 

តូក្យូ៖ ជប៉ុន និងអូស្ត្រាលី បានសន្យាថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ខណៈដែលបរិយាកាសសន្តិសុខក្នុងតំបន់កាន់តែអាក្រក់ទៅៗ ចំពេលមានការកសាងយោធាយ៉ាងឆាប់រហ័សរបស់ចិន នៅឥណ្ឌូប៉ាស៊ីហ្វិក។

ក្នុងអំឡុងពេលជួបជុំគ្នានៅទីក្រុងតូក្យូ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា ក៏បានយល់ស្របជាមួយរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី Richard Marles និងរដ្ឋមន្ត្រីការបរទេស Penny Wong ថា សម្ព័ន្ធមិត្តសន្តិសុខអាមេរិកទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យធនធានធម្មជាតិ និងថាមពល។

លោក គីស៊ីដា បានជួបពិភាក្សាជាមួយលោក Marles ដែលជាឧបនាយករដ្ឋមន្ត្រី និងលោក Wong ក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា ខណៈដែលប្រទេសចិន កំពុងព្យាយាមពង្រឹងឥទ្ធិពលយោធារបស់ខ្លួន និងប្រកួតប្រជែងឥទ្ធិពលក្នុងតំបន់របស់សហរដ្ឋអាមេរិក។

ផ្ទាំងពាណិជ្ជកម្ម

អ្នកទាំង៣ បានចែករំលែកទស្សនៈថា ជប៉ុន និងអូស្ត្រាលី “ចាំបាច់ត្រូវដឹកនាំកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការសម្រេចបាននូវឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ” ដោយសំដៅទៅលើចក្ខុវិស័យ ដែលប្រទេសជប៉ុនបាន និងកំពុងលើកកម្ពស់រួមជាមួយសហរដ្ឋអាមេរិក ដែលជាការប្រឆាំងជាក់ស្តែងចំពោះការកើនឡើងរបស់ទីក្រុងប៉េកាំង។

រដ្ឋមន្ត្រី​អូស្ត្រាលី​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ជប៉ុន​ដើម្បី​ជួប​ពិភាក្សា​ផ្នែក​សន្តិសុខ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន Yoshimasa Hayashi និង​រដ្ឋមន្ត្រី​ការពារជាតិ​ Yasukazu Hamada នៅ​ថ្ងៃ​សុក្រនេះ។

យោងតាមមន្ត្រីរដ្ឋាភិបាលជប៉ុនម្នាក់ បានឱ្យដឹងថា បន្ទាប់ពីកិច្ចពិភាក្សាផ្ទាល់មាត់លើកដំបូងរបស់ប្រទេសទាំងពីរ “ពីរបូកពីរ” ចាប់តាំងពីខែតុលា ឆ្នាំ២០១៨ សេចក្តីថ្លែងការណ៍រួមមួយត្រូវបានគេរំពឹងថានឹងត្រូវបានចេញផ្សាយ។ ទីក្រុងតូក្យូ និងកង់បេរ៉ា ចុងក្រោយមានការជួបជុំស្រដៀងគ្នាកាលពីខែមិថុនាឆ្នាំមុន ក្នុងទម្រង់និម្មិត៕

To Top