ព័ត៌មានអន្តរជាតិ

ឧត្តមសេនីយរបស់បេឡារុសថា អ៊ុយក្រែនបំពានចូលព្រំដែនបេឡារុស មានទាំងយន្តហោះគ្មាន មនុស្សបើក និងកងទ័ព

បរទេស៖ មេបញ្ជាការយោធាកំពូលរបស់ប្រទេសបេឡារុសបានអះអាងថា ប្រទេសលោកខាងលិចដែលគាំទ្រទីក្រុងគីវ កំពុងប្រើប្រាស់កងទ័ពរបស់ខ្លួនដើម្បីបង្ករឿងដល់បេឡារុស្ស ឱ្យមានការឆ្លើយតបដែលពួកគេអាចថ្កោលទោសនៅពេលក្រោយ។ លោកបានបន្ថែមថា អ៊ុយក្រែនបានប្រើយុទ្ធសាស្ត្រស្រដៀងគ្នានេះនៅពេលដែលខ្លួនបានបាញ់មីស៊ីលចូលក្នុងទឹកដីប៉ូឡូញ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ឧត្តមសេនីយ Viktor Gulevich ដែលជាប្រធានអគ្គសេនាធិការបេឡារុស្ស បាននិយាយនៅក្នុងបទសម្ភាសទូរទស្សន៍មួយដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យថា ការសង្ស័យកាន់តែខ្លាំងឡើងៗជារៀងរាល់ថ្ងៃនៅក្នុងប្រទេសបេឡារុស្ស «ដែលមហាអំណាចលោកខាងលិចកំពុងព្យាយាមបង្ករឿងឱ្យយើងចូលទៅក្នុងសកម្មភាពមួយចំនួន ដែលពួកគេអាចបកស្រាយតាមរបៀបដែលមានប្រយោជន៍ដល់ពួកគេ។ ប៉ុន្តែតាមធម្មជាតិ ពួកគេកំពុងប្រើប្រាស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនដល់អតិបរមា» ។

លោកបានបន្ថែមដោយបានលើកឡើងពីការរំលោភព្រំដែនបេឡារុស្សម្តងហើយម្តងទៀតពីភាគីអ៊ុយក្រែន ទាំងដោយយន្តហោះគ្មានមនុស្សបើក និងបុគ្គលិកប្រដាប់អាវុធ ដែលរាយការណ៍ដោយឆ្មាំព្រំដែនជាតិ។ ឧប្បត្តិហេតុទាំងនេះមួយចំនួនត្រូវបានថត ហើយហាក់ដូចជា “ការបង្ហាញ” ៕ប្រែសម្រួលៈ ណៃ តុលា

To Top