ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង បញ្ចេញរូបថតលោក ពូទីន ប្រជុំជាមួយមេទ័ពកំពូលៗ អំពីបញ្ហាជម្លោះអ៊ុយក្រែន

បរទេស ៖ វិមានក្រឹមឡាំង បានបង្ហាញនៅថ្ងៃសៅរ៍ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអង្គុយជាមួយមេបញ្ជាការយោធា កំពូលរបស់ប្រទេស ដើម្បីពិភាក្សាអំពីជម្លោះអ៊ុយក្រែន ។ របៀបវារៈគឺនៅជុំវិញសកម្មភាព របស់ទីក្រុងម៉ូស្គូ ក្នុងរយៈពេលខ្លី និងមធ្យម។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមការអាន របស់វិមានក្រឹមឡាំងនៃកិច្ចប្រជុំ “ពេញមួយថ្ងៃសុក្រ គឺប្រធានាធិបតីបានធ្វើការនៅទីស្នាក់ការ កណ្តាលនៃសាខាយោធា ដែលពាក់ព័ន្ធនឹងប្រតិបត្តិការ យោធាពិសេស”។ យ៉ាងណាក៏ដោយ វិមានក្រឹមឡាំងមិនបានផ្តល់ព័ត៌មានលម្អិតអំពីទីកន្លែង ដែលកិច្ចប្រជុំបានប្រព្រឹត្តទៅនោះទេ ។

លោកពូទីនបានឮរបាយការណ៍ ស្តីពីការងាររបស់ទីបញ្ជាការយោធា និងវឌ្ឍនភាពនៃយុទ្ធនាការនៅអ៊ុយក្រែន។ មេដឹកនាំរុស្ស៊ីក៏បានធ្វើសន្និសីទរួមមួយ និងកិច្ចប្រជុំដាច់ដោយឡែក ជាមួយមេទ័ព។

រូបថតដែលបានបញ្ចេញ ដោយវិមានក្រឹមឡាំងបង្ហាញថា កិច្ចប្រជុំនេះត្រូវបានចូលរួមដោយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu ឧត្តមសេនីយ៍ Valery Gerasimov ដែលមានតួនាទីជាអគ្គសេនាធិការ និងឧត្តមសេនីយ៍ Sergey Surovikin មេបញ្ជាការកងកម្លាំងរុស្ស៊ីនៅអ៊ុយក្រែន៕

To Top