ប៉េកាំង ៖ កងទ័ពជើងទឹកចិន និងរុស្ស៊ីនឹងធ្វើសមយុទ្ធ កងទ័ពជើងទឹករួមគ្នា “សមុទ្ររួមឆ្នាំ២០២២” នៅក្នុងដែនទឹកភាគខាងកើត នៃតំបន់សមុទ្រពី Zhoushan ទៅ Taizhou ខេត្ត Zhejiang ភាគខាងកើតប្រទេសចិន ដោយចាប់ផ្តើមពីថ្ងៃទី២១ ខែធ្នូ នេះបើយោងតាមកង ទ័ពជើងទឹកចិន។
សមយុទ្ធនេះនឹងធ្វើឡើងស្រប តាមផែនការសហប្រតិបត្តិការប្រចាំឆ្នាំ រវាងយោធាចិន និងរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។
សមយុទ្ធនេះមាន គោលបំណងបង្ហាញពីការប្តេជ្ញាចិត្ត និងសមត្ថភាពរបស់ភាគីទាំងពីរ ក្នុងការរួមគ្នាឆ្លើយតបទៅនឹង ការគំរាមកំហែងសន្តិសុខដែនសមុទ្រ និងរក្សាសន្តិភាព និងស្ថិរភាពអន្តរជាតិ និងក្នុងតំបន់ ព្រមទាំងធ្វើឱ្យកាន់តែស៊ីជម្រៅ ថែមទៀតនូវភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃការសម្របសម្រួលរវាងចិន និងរុស្ស៊ី សម្រាប់យុគសម័យថ្មីមួយ៕