ព័ត៌មានអន្តរជាតិ

គ្រោះថ្នាក់រញ្ជួយដីកម្រិត ៧,១រ៉ិចទ័រ កំពុងវាយប្រហារ ប្រទេសឥណ្ឌូនេស៊ី

ហ្សាកាតា៖ ទីភ្នាក់ងារអាកាសធាតុបានឲ្យដឹងថា ការរញ្ជួយដីកម្រិត ៧,១ រ៉ិចទ័រ បានវាយប្រហារនៅខេត្ត North Sulawesi ភាគកណ្តាលប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃពុធនេះ ប៉ុន្តែមិនមានរបាយការណ៍អំពីការខូចខាត ឬអ្នកស្លាប់បាត់បង់ជីវិតនោះទេ។

ការរញ្ជួយដីបានកើតឡើងនៅម៉ោង ១ រសៀល។ ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្ររបស់ប្រទេសបានឲ្យដឹងថា ជាមួយនឹងចំណុចកណ្តាល របស់វាស្ថិតនៅចម្ងាយ ១៤១គីឡូម៉ែត្រភាគអាគ្នេយ៍នៃអនុស្រុក Melonguane នៃស្រុកកោះ Talaud និងជម្រៅ ៦៤ គីឡូម៉ែត្រនៅក្រោមបាតសមុទ្រ។

យោងតាមទីភ្នាក់ងារនេះ បានឱ្យដឹងថា ការរញ្ជួយដីក៏ត្រូវបានគេដឹងផងដែរ នៅក្នុងខេត្តជិតខាងនៃ North Maluku និង Gorontalo នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

ប្រធានទីភ្នាក់ងារគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយនៃខេត្ត Sulawesi ខាងជើង លោក Joi Oroh បានឲ្យដឹងថា ការរញ្ជួយដីនេះ ត្រូវបានអ្នកស្រុកនៅក្នុងខេត្តនេះ មានអារម្មណ៍ ប៉ុន្តែមិនមានការភ័យស្លន់ស្លោច្រើននោះទេ។

លោក​បាន​ប្រាប់​ស៊ីនហួ​តាម​ទូរស័ព្ទ​ថា “យើង​មិន​បាន​ទទួល​របាយការណ៍​ អំពី​ការ​ខូច​ខាត ឬ​អ្នក​ស្រុក​ដែល​រង​របួស​នោះ​ទេ”។ “មនុស្សមួយចំនួននៅទីនេះ បានចេញទៅក្រៅផ្ទះ និងអគារ។ រហូតមកដល់ពេលនេះ ស្ថានភាពមានសុវត្ថិភាពនៅទីរួមខេត្ត Manado និងនៅក្នុងស្រុកកោះ Talaud ផងដែរ ប៉ុន្តែយើងកំពុងពិនិត្យមើលស្ថានភាព នៅក្នុងផ្នែកផ្សេងទៀតនៃខេត្ត” ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top