ព័ត៌មានអន្តរជាតិ

មេដឹកនាំអ៊ុយក្រែន និងប្រធានសភាអឺរ៉ុប ជួបគ្នាពិភាក្សាលើបញ្ហា កិច្ចសហប្រតិបត្តិការ

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃព្រហស្បតិ៍បានបើក កិច្ចប្រជុំពិភាក្សាគ្នាមួយ ជាមួយនឹងលោកប្រធានសភាអឺរ៉ុប Charles Michel ដើម្បីអាចពិភាក្សាគ្នាទៅលើ កិច្ចការងារសហប្រតិបត្តិការបន្ថែមទៀត រវាងអ៊ុយក្រែននិងអឺរ៉ុប។

ថ្លែងទៅកាន់សន្និសិទកាសែត បន្ទាប់ពីជំនួបគ្នារួចរាល់ ហើយនោះលោក Zelensky បានថ្លែងថាទំហំនៃ កិច្ចសហប្រតិបត្តិការវាងអ៊ុយក្រែន និងអឺរ៉ុបនៅពេលនេះ បានកើនឡើងទៅដល់ ចំណុចកំពូលជាប្រវត្តិសាស្ត្រ។

ក្នុងនោះផងដែរលោក Zelensky ក៏បានថ្លែអំណរគុណយ៉ាងខ្លាំងជូនចំពោះ EU ផងដែរនូវកញ្ចប់ជំនួយ ដែលមានទំហំដល់ទៅ ១៨ពាន់លានអឺរ៉ូ ឬត្រូវជា ១៩,៥ពាន់លានដុល្លារ សម្រាប់ឆ្នាំនេះប្រើប្រាស់ទាំង សម្រាប់យោធានយោបាយ និងជាជំនួយមនុស្សធម៍ផងដែរ។

គួរឲ្យដឹងដែរថា បន្ថែមលើសពីនេះ មួយរយៈចុងក្រោយនេះ រដ្ឋាភិបាលអ៊ុយក្រែន បានបន្តទទួលបានការគាំទ្រ ផ្នែកយោធានិងហិរញ្ញវត្ថុ កាន់តែច្រើនឡើងពីសំណាក់ បណ្តាប្រទេសជាសមាជិក ក្នុងតំបន់អឺរ៉ុបដែលក្នុងនោះ រួមមានទាំងអង់គ្លេស ប៉ូឡូញ ឡាតវៀលី ទុយនេស៊ី ដាណឺម៉ាក ឆេក អេស្តូនី ហូឡង និងស្លូវ៉ាគីផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top