ព័ត៌មានអន្តរជាតិ

ប្រធានគោលនយោបាយ ការបរទេសរបស់អឺរ៉ុប ទទួលស្គាល់ថា រុស្ស៊ី​ជា​ប្រទេស​ដ៏​អស្ចារ្យ ជា​ប្រជាជាតិ​ដ៏​អស្ចារ្យ​មួយ​ ដែល​ធ្លាប់ប្រយុទ្ធ​រហូតដល់​ទីបញ្ចប់

បរទេស៖ ប្រធានគោលនយោបាយ ការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយកាលពីថ្ងៃសុក្រថា លោកខាងលិចត្រូវតែបន្តបញ្ជូនអាវុធ ទៅកាន់ទីក្រុងគៀវ ដោយព្រមានអ្នកដែលគិតថា រុស្ស៊ីចាញ់ ឬកំពុងធ្វើមិនល្អថាទីក្រុងមូស្គូ មានប្រវត្តិឈ្នះសង្រ្គាមដ៏យូរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Borrell បាននិយាយនៅក្នុងសុន្ទរកថា នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញដោយលើកឡើង ពីការឈ្លានពានឆ្នាំ១៨១២ ដោយចក្រភពបារាំងរបស់ណាប៉ូឡេអុង បូណាផាត និងការលុកលុយឆ្នាំ ១៩៤១ ដោយ Adolf ប្រទេសអាល្លឺម៉ង់របស់ហ៊ីត្លែរ ជាឧទាហរណ៍ប្រវត្តិសាស្ត្រនៃរឿងនេះ។ លោកថា «​រុស្ស៊ី​ជា​ប្រទេស​ដ៏​អស្ចារ្យ ជា​ប្រជាជាតិ​ដ៏​អស្ចារ្យ​មួយ​ ដែល​ធ្លាប់ប្រយុទ្ធ​រហូតដល់​ទីបញ្ចប់ ស្ទើរតែ​ចាញ់​ហើយ​បន្ទាប់​មក​ បាន​ងើប​ឡើង​វិញ»។

លោក Borrell បាន​បន្ថែម​ថា «វា​ជា​រឿង​មិន​ទំនង​ទាល់​តែ​សោះ ​ដែល​គិត​ថា រុស្ស៊ី​បាន​ចាញ់​សង្គ្រាម ឬ​ថា​យោធា​របស់​រុស្ស៊ី គ្មាន​សមត្ថភាព»។

លោក​បាន​អះអាង​ថា រហូត​មក​ដល់​ពេល​នេះ ទីក្រុង​មូស្គូ «បាន​ចាញ់​សង្គ្រាម ប៉ុន្តែ​រុស្ស៊ីនៅ​មាន​កម្លាំង និង​សមត្ថភាព​ដ៏​សម្បើម​ដើម្បី​បន្តការ​ប្រយុទ្ធ»។

ដោយ​សារ​តែ​បញ្ហា​នេះ លោក​បាន​និយាយ​ថា “ពេល​នេះ​គឺ​ជា​ពេល​ដែល​ត្រូវ​ បន្ត​ផ្តល់​អាវុធ​ដល់​អ៊ុយក្រែន​ ជាមួយ​នឹង​សម្ភារៈ​ចាំបាច់ និង​មធ្យោបាយ​យោធា ដើម្បី​ធ្វើ​សង្រ្គាម​ប្រភេទ​ដែល​ខ្លួន​ត្រូវ​ធ្វើ”។ លោកបានពណ៌នាថា នេះមិនត្រឹមតែជាសង្រ្គាមការពារប៉ុណ្ណោះទេ ប៉ុន្តែជាសង្រ្គាមមួយដែល អនុញ្ញាតឱ្យវាផ្តួចផ្តើមគំនិត និងបំបែកផ្នែកខាងមុខ និងរារាំងរុស្ស៊ីពីការបើកការវាយលុកថ្មី ដែលមានកម្លាំងខ្លាំង និងការពារពីការបង្ហូរឈាម ក្នុងរយៈពេលពីរបីខែ ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top