ព័ត៌មានអន្តរជាតិ

អត្រាបំណុល របស់ហ្វីលីពីន ឈានដល់ជាង ២៤៨ពាន់លានដុល្លារ ត្រឹមបំណាច់ឆ្នាំ២០២២

ម៉ានីល៖ ការិយាល័យ រតនាគារ ហ្វីលីពីន បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា បំណុលរបស់ប្រទេសហ្វីលីពីន បានបន្ធូរបន្ថយមកត្រឹម ១៣,៤២ ទ្រីលានប៉េសូ (២៤៨,៧៣ពាន់លានដុល្លារអាមេរិក) គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដែលមួយផ្នែក ដោយសារតែការឡើងថ្លៃ នៃប្រាក់ប៉េសូ ធៀបនឹងប្រាក់ដុល្លារអាមេរិក។

ការិយាល័យនេះបានឲ្យដឹងថា អនុបាតបំណុលទៅនឹងផលិតផលក្នុងស្រុក សរុបរបស់ប្រទេសហ្វីលីពីនគឺ ៦០,៩ ភាគរយនៅចុងឆ្នាំ២០២២ ដែលប្រសើរឡើងពី ៦៣,៧ភាគរយនៅចុងខែកញ្ញា ឆ្នាំ២០២២ និងទាបជាងគោលដៅ ៦១,៨ ភាគរយ ដែលបានបង្ហាញ នៅក្នុងក្របខ័ណ្ឌសារពើពន្ធ រយៈពេលមធ្យម។

ការិយាល័យនេះបានឲ្យដឹងថា “នេះឆ្លុះបញ្ចាំងពីការជំរុញជាប់លាប់ក្នុងការជំរុញនិរន្តរភាពបំណុលតាមរយៈសាច់ប្រាក់ ប្រកបដោយការប្រុងប្រយ័ត្នា​និងការគ្រប់គ្រងបំណុល ដែលគាំទ្រ ដោយកំណើនសេដ្ឋកិច្ច ឡើងវិញ” ។

សម្រាប់ខែធ្នូ ឆ្នាំ២០២២ ការិយាល័យបាននិយាយថា បំណុលសរុបរបស់ប្រទេសហ្វីលីពីនបានថយចុះ ១,៧ភាគរយពីកម្រិតចុងខែវិច្ឆិកា ឆ្នាំ២០២២ “ដោយសារឥទ្ធិពលនៃការឡើងថ្លៃរូបិយប័ណ្ណក្នុងស្រុក និងការរំដោះសុទ្ធនៃមូលបត្ររដ្ឋាភិបាលក្នុងស្រុក”។

ក្នុងចំណោមភាគហ៊ុនបំណុលសរុប ការិយាល័យនេះបាននិយាយថា ៣១,៣៨ភាគរយត្រូវបានប្រភពពីខាងក្រៅ ខណៈដែល ៦៨,៦២ភាគរយជាប្រាក់កម្ចីក្នុងស្រុក។ យោងតាមការិយាល័យនេះ បំណុលខាងក្រៅរបស់ប្រទេសអាស៊ីអាគ្នេយ៍ បានកើនឡើង ១៨,៣ភាគរយចាប់តាំងពីដើមឆ្នាំ២០២២៕

ប្រែសម្រួល ឈូក បូរ៉ា

To Top