បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសបារាំង បាននិយាយកាលពីថ្ងៃសៅរ៍ថា ការហៅទូរស័ព្ទរបស់ ប្រធានាធិបតីបារាំង Emmanuel Macron ជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin បានធ្វើឡើងជាចម្បង “តាមសំណើរបស់ ប្រធានាធិបតីអ៊ុយក្រែនលោក Zelensky” អ៊ុយក្រែន។ លោក Zelensky បានប្រកាសជាសាធារណៈថា លោកនឹងមិននិយាយជាមួយលោក Putin ដោយផ្ទាល់នោះទេ ហើយបានធ្វើការចរចាសន្តិភាព ជាមួយមេដឹកនាំរុស្ស៊ីខុសច្បាប់ឡើយ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសបារាំងលោកស្រី Anne-Claire Legendre បាននិយាយក្នុងបទសម្ភាសន៍ជាមួយ RTVI ថា “លោក Macron ទូរស័ព្ទទៅប្រធានាធិបតី Putin ជាចម្បងតាមសំណើ របស់ប្រធានាធិបតី Vladimir Zelensky ហើយតែងតែសម្របសម្រួល ជាមួយសម្ព័ន្ធមិត្តរបស់យើង ដើម្បីរក្សាបណ្តាញសម្រាប់ការសន្ទនា” ។
រដ្ឋាភិបាលទីក្រុងគៀវ មិនដែលទទួលស្គាល់ថា លោក Zelensky ជំរុញអ្នកគាំទ្រលោកខាងលិច ឱ្យនិយាយជាមួយលោក Putin ហើយមេដឹកនាំអ៊ុយក្រែនខ្លួនឯង បានចុះហត្ថលេខាលើក្រឹត្យមួយ កាលពីខែតុលា ដែលហាមឃាត់ការចរចា ជាមួយទីក្រុងម៉ូស្គូ លុះត្រាតែ មាន “ប្រធានាធិបតីរុស្ស៊ីផ្សេងទៀត” ជំនួសអ្នកកាន់កាប់វិមានក្រឹមឡាំងបច្ចុប្បន្ន។
ជាមួយនឹងការចរចាជាផ្លូវការក្រៅពីលើតុ លោក Zelensky បានប្តេជ្ញាម្តងហើយម្តងទៀតថា នឹងប្រើប្រាស់កម្លាំង ដើម្បីដណ្តើមយកទឹកដីរុស្ស៊ី ដែលត្រូវបានទាមទារដោយអ៊ុយក្រែន រួមទាំងនៅ Crimea ផងដែរ ៕
ប្រែសម្រួលៈ ណៃ តុលា