បរទេស៖ ប្រភពដែលសុំមិន បញ្ចេញឈ្មោះពីអង្គភាពសារព័ត៌មាន The Sky News កាលពីថ្ងៃចន្ទបានធ្វើការ លើកឡើងថា អង់គ្លេសមកដល់ពេលនេះ គឺកំពុងស្ថិតនៅក្នុងស្ថានភាព ដែលមានបញ្ហាកង្វះខាតថវិកាជាច្រើន សម្រាប់បំពេញតាមផែនការយោធារបស់ខ្លួន។
ប្រភពដដែលបានបន្តថា ស្ថានភាពនេះនឹងបន្តកាន់តែអាក្រក់ឡើង ជាពិសេសក្រោយពេលដែល អង់គ្លេសកំពុងបន្តព្យាយាមចូល កាន់តែជ្រៅក្នុងការផ្គត់ផ្គង់ និងបំពាក់អាវុធកាន់តែច្រើនឡើង ទៅឲ្យប្រទេសអ៊ុយក្រែននោះ។
ប្រភពនេះក៏បានលើកឡើងទៀតថា អង់គ្លេសខ្លួនឯងកំពុងជួបបញ្ហា ប៉ុន្តែបែរជាបន្តធ្វើការផ្គត់ផ្គង់អាវុធ និងថវិកាជាបន្តបន្ទាប់ចូលទៅ ក្នុងសង្គ្រាមនៅអ៊ុយក្រែនទៅវិញ ដែលរួមមានទាំងរថក្រោះ និងកាំភ្លើងធំជាដើម ។
គួរឲ្យដឹងដែរថា នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak ថ្មីៗនេះបានប្រកាសសន្យា ក្នុងការផ្តល់ជូនប្រទេសអ៊ុយក្រែន នូវអាវុធពិសេសជួរមុខ ដែលមានដូជារថក្រោះ Challenger 2 ចំនួន១៤គ្រឿងនិងកាំភ្លើងធំប្រភេទ AS90 ចំនួន៣០ដើមផងដែរ ៕
ប្រែសម្រួល៖ ស៊ុន លី