ព័ត៌មានអន្តរជាតិ

លោក Putin៖ ការចាកចេញរបស់ យីហោលោកខាងលិច គឺជាឱកាសរីកចម្រើន របស់ផលិតផលក្នុងស្រុក

បរទេស៖លោកប្រធានាធិបតីរុស្សី Vladimir Putin កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានធ្វើការលើកឡើងថា ក្រុមហ៊ុនយីហោល្បីៗ របស់បរទេសនិងក្រុមហ៊ុន អ្នកជំនួញផង បានចាកចេញប្រទេសរុស្សី មិនមែនជាការសម្រេចចិត្ត របស់ពួកគេនោះទេ តែជាការរងសំពាធ ពីសំណាក់រដ្ឋាភិបាល របស់ពួកគេប៉ុណ្ណោះ។

លោកបន្តទៀតថា ទោះបីជាយ៉ាងណាក្តី រដ្ឋាភិបាលទីក្រុងមូស្គូ នឹងមិនរារាំងចំពោះ អ្នកណាម្នាក់ឡើយ ក្នុងការបន្តឲ្យប្រតិបត្តិការអាជីវកម្មរបស់ខ្លួន នៅទីនេះ ហើយសង្ឃឹមថាពួកគេ នឹងទទួលបានជោគជ័យ នៅគ្រប់ទីកន្លែងដែលពួកគេទៅដល់ ប៉ុន្តែបញ្ហាសំខាន់នោះ គឺពួកគេបានបាត់បង់ទីផ្សារដ៏ធំមួយ គឺជាជម្រើសរបស់ពួកគេ។

លោកបន្តដែរថារុស្សី នឹងមិនឈរមើលនិងទុកឲ្យទ្រព្យសម្បត្តិ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ ដែលក្រុមហ៊ុនទាំងនោះ បន្សល់ទុកឲ្យខាតបង់នោះទេ ដូច្នេះក្រុមហ៊ុនក្នុងស្រុកនឹងក្លាយទៅជា អ្នកដែលទទួលបានអត្ថប្រយោជន៍ ពីស្ថានភាពនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top