ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ថា ទីភ្នាក់ងារសង្គ្រោះរបស់អង្គការសហប្រជាជាតិ(UN) បានឲ្យដឹងកាលពីថ្ងៃចន្ទថា មនុស្សចំនួន ៤.៣០០នាក់បានស្លាប់ និង៧.៦០០នាក់ ត្រូវបានរាយការណ៍ នៅភាគពាយព្យនៃប្រទេសស៊ីរី ដែលជាលទ្ធផលនៃគ្រោះរញ្ជួយដីដ៏ធំ ដែលបានវាយប្រហារប្រទេសនេះកាលពី ១សប្តាហ៍មុន ។
គួរបញ្ជាក់ថា ចំនួនសរុបដែលបានរាយការណ៍ ដោយការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ មិនរាប់បញ្ចូលលក្ខខណ្ឌនៅក្នុងតំបន់ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលនោះទេ ។
ទីភ្នាក់ងារនេះបានបញ្ជាក់ថា ស្រុកដែលមានចំនួនអ្នកស្លាប់ និងរបួសខ្ពស់បំផុតគិតត្រឹមថ្ងៃអាទិត្យគឺ Harim បន្ទាប់មកគឺ Afrin និង Jebel Saman នៅភាគពាយព្យនៃប្រទេសស៊ីរី ។
ក្រសួងសុខាភិបាលស៊ីរី បានឲ្យដឹងនៅក្នុងការធ្វើបច្ចុប្បន្នភាព មួយកាលពីយប់ថ្ងៃអាទិត្យថា មនុស្ស១.៤១៤នាក់ ក្នុងប្រទេសត្រូវបានបាត់បង់ជីវិត និង២.៣៤៩នាក់បានរងរបួស ។
ទន្ទឹមនឹងនេះដែរ ស្ថិតិចុងក្រោយបង្អស់ពីក្រុមសង្កេតការណ៍ សិទ្ធិមនុស្សស៊ីរី បានបង្ហាញថា គ្រោះរញ្ជួយដីបានសម្លាប់មនុស្សប្រហែល ៥.៣២៩នាក់ នៅក្នុងតំបន់រដ្ឋាភិបាល និងតំបន់កាន់កាប់ដោយក្រុមឧទ្ទាម ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា