ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ គណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ មជ្ឈិមបក្សកុម្មុយនីស្តចិន បានបើកកិច្ចប្រជុំ ដើម្បីស្តាប់របាយការណ៍ ស្តីពីការងារបងា្ករ និងគ្រប់គ្រងជំងឺកូវីដ១៩ នាពេលកន្លងមកក្រោម អធិបតីរបស់លោកXi Jinping អគ្គលេខាធិការមជ្ឈិម បក្សកម្មុយនីស្តចិន ។
កិច្ចប្រជុំបានគូសបញ្ជាក់ថា ក្នុងអំឡុងពេលជាង៣ឆ្នាំមកនេះ ដំណើរនៃការ បង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ របស់ប្រទេសចិន គឺមិនងាយស្រួលទេ ។ មជ្ឈិមបក្សប្រកាន់ខ្ជាប់ជា និច្ចនូវការតម្កល់ ប្រជាជនជាអាទិភាពនិងការតម្កល់អាយុជីវិត ជាអាទិភាពសម្របសម្រួល ដោយមានប្រសិទ្ធភាពខ្ពស់ ដើម្បីបង្ការនិងគ្រប់គ្រង ជំងឺកូវីដ ១៩ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមបានការពារ ដោយមានប្រសិទ្ធភាពដល់សុវត្ថភាព អាយុជីវិតនិងសុខភាព របស់ប្រជាជន ។ តាំងពីខែវិច្ឆិកា ឆ្នាំ២០២២ មកប្រទេសចិន សម្រេចបាននូវការ ធ្វើឲ្យការងារបង្ការ និងគ្រប់គ្រងជំងឺឆ្លងឈាន ចូលដំណាក់កាលថ្មីដោយមានស្ថិរភាព ដែលបានធ្វើឲ្យប្រជាជនជាង២រយលាននាក់ ទទួលការព្យាបាលនិងអ្នកជំងឺធ្ងន់ជិត៨ សែននាក់ទទួលបានការសង្រ្គោះ និងព្យាបាលដោយមានប្រសិទ្ធភាពហេតុដូច្នេះអត្រាស្លាប់ ដោយសារជំងឺកូវីដ១៩ បានរក្សានៅកម្រិត ទាបបំផុត លើពិភពលោក ដែលបានបង្កើតជាអច្ឆិយ ក្នុងប្រវត្តិសាស្រ្តដែលប្រទេសមានចំនួនប្រជាជនច្រើន សន្ធឹកសន្ធាប់ចេញផុតពីការរីករាដាល នៃជំងឺឆ្លងដោយជោគជ័យ ។ ការអនុវត្តជាក់ស្តែងបានបញ្ជាក់ថា ការ ដែលមជ្ឈិមបក្ស កុម្មុយ នីស្តចិនធ្វើការវិនិច្ឆ័យដ៏សំខាន់ ចំពោះសភាពការណ៍ឆ្លងនៃជំងឺកូវីដ១៩ ដាក់ចេញ គោលនយោបាយ ចំពោះការងារបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩ និងការកែសម្រួលគោលនយោបាយ ចំពោះការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ គឺត្រឹមត្រូវទាំងស្រុង ដែលបានបង្ហាញថា វិធានការ មានប្រសិទ្ធភាពប្រជាជនទទួលស្គាល់ និងមានប្រសិទ្ធិផលមានភាពធំធេង។
កិច្ចប្រជុំបានគូសបញ្ជាក់ថា សភាពការណ៍ទូទៅ នៃការបង្ការនិងគ្រប់គ្រងជំងឺ កូវីដ១៩ នៅទូទាំងប្រទេសចិន មាននិន្នាការល្អក៏ប៉ុន្តែជំងឺកូវីដ១៩នៅទូទាំងពិភពលោកនៅតែកំពុងរីករាលដាលនៅឡើយ។គ្រប់ស្ថាប័នត្រូវបន្តធ្វើការងារបង្ការនិង គ្រប់គ្រប់ជំងឺកូវីដ១៩ ឲ្យបានល្អក្នុងដំណាក់កាលថ្មី៕