ប៉េកាំង៖ ក្រសួងការបរទេសចិន បាននិយាយថា ប្រទេសចិន នឹងចាប់ផ្តើមផ្តល់ ទិដ្ឋាការជាច្រើនប្រភេទ ម្តងទៀតដល់ជនបរទេសនៅថ្ងៃពុធនេះ នៅក្នុងការបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរយ៉ាងសំខាន់ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាត Covid-19 ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។
វិធានការនេះ គឺជាជំហានចុងក្រោយបំផុត ឆ្ពោះទៅរកការបើកប្រទេសចិន ឡើងវិញទៅកាន់ពិភពខាងក្រៅ ខណៈដែលទីក្រុងប៉េកាំង បានបំបែកជាមួយនឹងយុទ្ធសាស្ត្រសូន្យ-Covid ដ៏តឹងរឹង ដែលបានកំណត់ការឆ្លើយតបនឹងជំងឺរាតត្បាតរបស់ខ្លួន រហូតដល់ប៉ុន្មានខែមុន។
បន្ថែមពីលើទិដ្ឋាការថ្មីដែលកំពុងត្រូវបានពិនិត្យ និងអនុម័ត អ្នកដែលចេញមុនថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២០ ដែលនៅតែមានសុពលភាព នឹងអនុញ្ញាតឱ្យចូលប្រទេសចិនម្តងទៀត នេះបើយោងតាមការជូនដំណឹងមួយដែលបានបង្ហោះ កាលពីថ្ងៃអង្គារនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលមានទំនាក់ទំនង ជាមួយការិយាល័យកិច្ចការកុងស៊ុលរបស់ក្រសួងការបរទេស។
ប្រែសម្រួលដោយ៖ សយ សុភា