ព័ត៌មានអន្តរជាតិ

មហាសេដ្ឋីជនជាតិជប៉ុន ដែលជាអ្នកបង្កើត ហាងទំនិញដ៏ល្បីល្បាញ លើពិភពលោក 7-Eleven បានទទួលមរណភាពក្នុងវ័យ៩៨ឆ្នាំ 

តូក្យូ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ថា លោក Masatoshi Ito មហាសេដ្ឋីជនជាតិជប៉ុន ដែលបានបង្កើតហាងលក់ទំនិញ 7-Eleven ប្រែងក្លាយទៅជាអាណាចក្រជំនួញសកល បានទទួលមរណភាពក្នុងវ័យ៩៨ឆ្នាំ ។

ប្រតិបត្តិករក្រុមហ៊ុន Seven & i Holdings បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គាត់បានទទួលមរណភាពកាលពីថ្ងៃសុក្រសប្តាហ៍មុនដោយសារជរាពាធ ។

ក្រុមហ៊ុនបានឲ្យដឹងថា “យើងសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះគាត់ចំពោះសេចក្តីសប្បុរសរបស់គាត់ក្នុងអំឡុងពេលនៃជីវិតរបស់គាត់” ។

មានហាង 7-Eleven ជាង៨៣.០០០កន្លែងនៅជុំវិញពិភពលោក ដោយ១/៤នៃហាងទាំងនោះមានទីតាំងនៅក្នុងប្រទេសជប៉ុន ។

នៅក្នុងឆ្នាំ១៩៥៦ លោក Ito បានកាន់កាប់អាជីវកម្មហាងលក់សំលៀកបំពាក់តូក្យូដ៏តូចមួយដែលត្រូវបានគ្រប់គ្រងដោយពូរបស់គាត់ ។

លោក Ito ក្រោយមកបានប្តូរឈ្មោះហាងនោះថា Ito-Yokado ហើយបានប្រែក្លាយអាជីវកម្មទៅជាហាងមួយដែលអាចលក់បានទាំងអស់ ចាប់ពីគ្រឿងទេសរហូតដល់សម្លៀកបំពាក់ ។ ហាងនោះបានចេញជាសាធារណៈនៅឆ្នាំ១៩៧២ ។

ទន្ទឹមនឹងនេះដែរ នាយកប្រតិបត្តិនៅ Ito-Yokado លោក Toshifumi Suzuki បានប្រទះឃើញហាង 7-Eleven អំឡុងពេលធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក ។

ក្រោយមក Ito-Yokado បានបង្កើតកិច្ចព្រមព្រៀងជាមួយម្ចាស់ 7-Eleven ដែលជាសាជីវកម្ម Southland ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ហើយបានបើក 7-Eleven ដំបូងរបស់ប្រទេសជប៉ុនក្នុងឆ្នាំ១៩៧។ ក្រុមហ៊ុនរបស់លោក Ito បានផ្លាស់ប្តូរទៅទិញភាគហ៊ុនគ្រប់គ្រងនៅក្នុងសារជីវកម្ម Southland Corporation ក្នុងខែមីនា ឆ្នាំ១៩៩០ ៕

To Top