អូតាវ៉ា៖ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសម៉ិកស៊ិកគឺ “រឹងមាំ” ហើយអាចទប់ទល់នឹង ការប៉ះទង្គិចខាងក្រៅ ដូចជាវិបត្តិដែលបង្ករឡើង ដោយធនាគារជាច្រើន នៅក្នុងសហរដ្ឋអាមេរិក។
លោក Lopez Obrador បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោកថា ជាមួយនឹងធនាគារម៉ិកស៊ិកចុះបញ្ជីប្រាក់ចំណេញកំណត់ត្រា “ភាគច្រើននៃប្រជាជនម៉ិកស៊ិក កំពុងដំណើរការបានល្អ” ។
លោកបានបន្តថា “មានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្នុងប្រទេស ហើយគ្មានវិបត្តិអ្វីកើតឡើងនោះទេ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Lopez Obrador បានបន្ដថា វាអាចមានព្រឹត្តិការណ៍ ដែលមិនបានមើលឃើញទុកជាមុន និងកត្តាខាងក្រៅ ដូចជាភាពចលាចលផ្នែកហិរញ្ញវត្ថុ ដែលបណ្តាលមកពីការដួលរលំ នៃស្ថាប័នធនាគារពីរនៅបរទេសក្នុងខែនេះ ដោយពណ៌នាអំពីសេដ្ឋកិច្ចរបស់ប្រទេសម៉ិកស៊ិកថា “រឹងមាំ”។
គួរបញ្ជាក់ថា សេដ្ឋកិច្ចរបស់ប្រទេសម៉ិកស៊ិក ដែលជាប្រទេសធំទីពីរនៅអាមេរិកឡាទីន បន្ទាប់ពីប្រេស៊ីល បានកើនឡើង ៣,១ភាគរយក្នុងឆ្នាំ២០២២៕
ប្រែសម្រួល ឈូក បូរ៉ា